ព័ត៌មានអន្តរជាតិ

អត្រា បោះបង់ ការងារ នៅអាមេរិក ឡើងខ្ពស់ មិនធ្លាប់មាន ២ទសវត្សនេះ

បរទេស ៖ យោងតាមការចេញផ្សាយ របស់ CGTN នៅថ្ងៃចន្ទនេះ បានឲ្យដឹងថា ពលរដ្ឋអាមេរិកកាន់តែច្រើន បានធ្វើការ បោះបង់ការងាររបស់ពួកគេក្នុងអត្រា ដ៏ខ្ពស់មួយមិនធ្លាប់ ក្នុងរយៈពេល២ទសវត្ស ចុងក្រោយនេះ ។

ប្រភពដដែលបានឲ្យដឹងទៀតដែរថា អត្រាកើនឡើងនេះ ត្រូវបានគេមើលឃើញថា បានកើតឡើងនៅចំ ពេលដែលក្រុមហ៊ុន តូចធំជាច្រើនកំពុងព្យាយាមក្នងការប្រជែងទៅ នឹងបញ្ហាវិបត្តិកូវីដតាមរយៈបង្កើន ការងារដោយសង្ឃឹមថានឹងអាចជួយដល់រដ្ឋាភិបាល ក្នុងការងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ ។

ទិន្នន័យដែលត្រូវបានបង្ហាញ ដោយក្រសួងកិច្ចការងារ របស់អាមេរិកបានបង្ហាញទៀតថា ពលរដ្ឋអាមេរិកដែលបានបោះបង់ ការងារមានអត្រាដល់ទៅ២,៧ភាគរយនៅក្នុងខែមេសា គឺកើនឡើងលើសតួលេខ ដែលមានកាលពីឆ្នាំ២០០០ ជាគ្រាដែលអត្រាអ្នកអត់ការងារ ខ្លាំងដល់ទៅ១,៦ភាគរយ ។

គេមើលឃើញថា កត្តាជាច្រើន ដែលនាំឲ្យមានអត្រាបោះបង់ការងារ ច្រើនបែបនេះ ដូចជាការព្រួយបារម្ភ នៅឡើយអំពីបញ្ហា នៃការវិលត្រឡប់ អាជីវកម្មទៅដូចធម្មតាវិញ ហើយនិងការបង្វែរអាជីវកម្ម ទៅជាប្រភេទការងារ ធ្វើពីចំងាយជាដើម៕

ប្រែសម្រួល៖ស៊ុនលី

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top