ព័ត៌មានអន្តរជាតិ

ក្នុងរយៈពេល ២៤ម៉ោង ប្រេស៊ីល មានអ្នកស្លាប់ បន្ថែមទៀត ដោយជំងឺកូវីដ-១៩ជាង ១,២ពាន់នាក់

រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល បានឲ្យដឹង កាលពីថ្ងៃអាទិត្យថា ប្រទេសប្រេស៊ីល បានចុះក្នុងបញ្ជី ដែលមានអ្នកស្លាប់បន្ថែមទៀត ចំនួន១.១២៩នាក់ ដោយសារជំងឺកូវីដ-១៩ គិតក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់ សរុបនៅទូទាំងប្រទេស កើនដល់ ៤៨៧.៤០១នាក់ ។

ក្រសួងបានឲ្យដឹងថា សរុបមានអ្នកឆ្លងថ្មី ចំនួន ៣៧.៩៤៨នាក់ ត្រូវបានគេរាយកឃើញ ដែលនាំឲ្យចំនួនអ្នកឆ្លង ជំងឺកើនឡើង ដល់ ១៧.៤១២.៧៦៦នាក់ ។

ប្រេស៊ីល បានជាប់លំដាប់លេខ២​ លើពិភពលោក ដែលមានអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ច្រើនបំផុត បន្ទាប់ពីសហរដ្ឋអាមេរិក និងជាប់លំដាប់លេខ៣ ដែលមានអ្នកឆ្លងជំងឺច្រើនបំផុត បន្ទាប់ពីសហរដ្ឋអាមេរិក និងឥណ្ឌា ។

ប្រទេសនៅអាមេរិក​ ខាងត្បូងមួយនេះ បានជួបប្រទះនឹងរលកថ្មី នៃការឆ្លងរោគ ដែលមានអ្នកជំងឺពោរពេញ នៅតាមមន្ទីរពេទ្យនានា ហើយអត្រាមរណភាព មាន ២៣១.៩នាក់ ក្នុងចំណោមមនុស្ស ១០០.០០០នាក់ ។ ក្រសួងបានបញ្ជាក់ដូច្នេះ ៕​​ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top