ព័ត៌មានអន្តរជាតិ

អាហ្វហ្គានីស្ថាន មានអ្នកឆ្លង ជំងឺកូវីដ-១៩ថ្មីជាង ១.៨០០នាក់ ខណៈអ្នកស្លាប់ បន្ថែមជិត៣០០នាក់

កាប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល សាធារណៈបានឲ្យដឹងថា ប្រទេសអាហ្វហ្គានីស្ថាន នៅថ្ងៃចន្ទនេះ បានកត់ត្រាចំនួនអ្នកឆ្លងជំងឺថ្មី ចំនួន១.៨០៤នាក់ ដែលបានបញ្ជាក់ថា ករណីកូវីដ-១៩ បន្ទាប់ពីក្រុមអាជ្ញាធរ សុខាភិបាល បានធ្វើតេស្ត ក្នុងរយៈពេលមួយថ្ងៃ មានចំនួន៥.០៧០នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងសរុប កើនឡើងដល់ ៩៣.២៧២នាក់ ។

ក្រសួងបានដាក់ថា ទន្ទឹមនឹងនេះដែរ ពលរដ្ឋចំនួន២៩៦នាក់ បានជាសះស្បើយពីជំងឺ ក្នុងអំឡុងពេល ២៤ម៉ោងកន្លងទៅនេះ ។ សរុបមានអ្នកស្លាប់ចំនួន៧១នាក់ក៏ត្រូវបាន គេរាយការណ៍ឲ្យដឹង សរុបអ្នកស្លាប់ដោយសារកូវីដ-១៩បានកើនឡើង ដល់៣.៦៨៣នាក់ ។

ដើម្បីប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ក្រសួងបានក្រើនរំលឹក ដោយជំរុញដល់ពលរដ្ឋ អាហ្វហ្គានីស្ថាន ឲ្យពាក់ម៉ាស់មុខ នៅតាមកន្លែងមានមនុស្សច្រើន រក្សាគម្លាត និងរក្សាអនាម័យ ៕​ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top