ព័ត៌មានអន្តរជាតិ

អាមេរិក និងជប៉ុន ធ្វើប្រតិបត្តិការសន្តិសុខ នៅដែនសមុទ្រចិនខាងត្បូង

បរទេស៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានប្រកាសថា សហរដ្ឋអាមេរិកបានបញ្ជូន នាវាផ្ទុកយន្តហោះមួយគ្រឿង ទៅកាន់ដែនសមុទ្រចិនខាងត្បូង ដើម្បីធ្វើប្រតិបត្តិការសន្តិសុខ ដែនសមុទ្រជាំមួយសម្ពន្ធមិត្ត។

តាមការចេញផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា ក្រុមវាយប្រហាររបស់នាវាផ្ទុកយន្តហោះ Ronald Reagan ត្រូវបានគេបញ្ជូនទៅកាន់តំបន់ នៃកងនាវាលេខ៧របស់អាមេរិក កាលពីថ្ងៃចន្ទ ដើម្បីគាំទ្រដល់ការធ្វើដំណើរ និងប្រតិបត្តិការដោយសេរី នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ កងទ័ពជើងទឹកសហរដ្ឋអាមេរិក បាននិយាយថា សកម្មភាពនោះ គឺស្ថិតនៅក្នុងកិច្ចសហប្រតិបត្តិការជាមួយសម្ពន្ធមិត្ត និងដៃគូដែលមានចិត្តដូចគ្នានានា ដើម្បីរក្សាបទបញ្ជាអន្តរជាតិ នៅដែនសមុទ្រចិនខាងត្បូង។

ក្រុមវាយប្រហាររបស់នាវាផ្ទុកយន្តហោះ Ronald Reagan កាលពីខែឧសភា បានធ្វើដំណើរចេញពីកំពង់ផែ របស់ខ្លួននៅមូលដ្ឋានទ័ពជើងទឹក Yokosuka ក្នុងប្រទេសជប៉ុន នៅមុនពេលធ្វើសមយុទ្ធជាមួយ កងកម្លាំងការពារដែនសមុទ្ររបស់ប្រទេសជប៉ុន ៕

ប្រែសម្រួល៖ ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top