ព័ត៌មានអន្តរជាតិ

លោក ចូ បៃដិន ចោទសួរទៅចិន អំពីវត្ថុបំណង នៃការស្វែងរកប្រភពដើម នៃជំងឺកូវីដ-១៩

ហ្សឺណែវ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ថា លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក បានថ្លែងថា ប្រទេសចិន កំពុងព្យាយាមធ្វើគម្រោងខ្លួនឯង ក្នុងនាមជាប្រទេសមានការទទួលខុសត្រូវ ទាក់ទងនឹងជំងឺកូវីដ-១៩ ប៉ុន្តែវានៅតែមិនទាន់ច្បាស់ថា ទីក្រុងប៉េកាំងពិត ជាកំពុងព្យាយាមស្វែង យល់ពីប្រភពដើម នៃវីរុសនេះយ៉ាងនោះទេ ។

នៅពេលសួរ ថាតើ លោកនឹងហៅប្រធានាធិបតីចិន លោក ហ្ស៊ី ជិនពីង ថាជា “មិត្ត ចាស់ដដែល” ដើម្បីសុំឱ្យគាត់សារភាព ការស៊ើបអង្កេតរបស់អង្គការ សុខភាពពិភពលោក (WHO) ឡើងវិញនោះ លោក បៃដិន បានថ្លែងថា “តោះនិយាយត្រង់ៗ” យើងស្គាល់គ្នាច្បាស់ យើងមិនមែនជាមិត្តចាស់ទេ វាគ្រាន់តែជាអាជីវកម្មសុទ្ធសាធ ។

លោក បៃដិន បានបញ្ជាក់យ៉ាងច្បាស់ថា លោកនៅតែមានមន្ទិល សង្ស័យ ចំពោះកិច្ចសហប្រតិបត្តិការរបស់ចិន ជាមួយការស៊ើបអង្កេត របស់អង្គការសុខភាពពិភពលោក ។

លោក បៃដិន បានថ្លែងថា “ប្រទេសចិន កំពុងព្យាយាមយ៉ាងខ្លាំងក្នុងការធ្វើគម្រោង ដោយខ្លួនឯង ថាជាប្រទេស ដែលមានការទទួលខុសត្រូវ និងកំពុងឈានមុខគេ ហើយពួកគេកំពុងព្យាយាមយ៉ាងខ្លាំង ដើម្បីនិយាយអំពីរបៀប ដែលពួកគេកំពុងជួយពិភពលោក ក្នុងក្របខ័ណ្ឌ COVID-១៩ និងវ៉ាក់សាំង” ។

គួរបញ្ជាក់ថា កាលពីខែឧសភា លោក បៃដិន បានបញ្ជាឱ្យជំនួយការស្វែងរកចម្លើយ ចំពោះដើមកំណើតនៃវីរុស ដែលបង្កឱ្យមានជំងឺកូវីដ-១៩ ដែលត្រូវបានគេរាយការណ៍ ជាលើកដំបូងនៅក្នុងទីក្រុងវូហាន របស់ប្រទេសចិន ហើយបានថ្លែងថាទីភ្នាក់ងារ ស៊ើបការណ៍សម្ងាត់អាមេរិក កំពុងសម្លឹងមើលទ្រឹស្តីគូប្រជែង ដែលរួមមានសក្តានុពល នៃគ្រោះថ្នាក់មន្ទីរពិសោធន៍ នៅក្នុងប្រទេសចិន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top