Covid-19

រសៀលថ្ងៃព្រហស្បតិ៍នេះ វៀតណាម រកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ២១២នាក់

បរទេស៖ ក្រសួងសុខាភិបាល របស់វៀតណាម បានប្រកាសថា ប្រទេសវៀតណាម នៅរសៀលថ្ងៃព្រហស្បតិ៍នេះ បានកត់ត្រាករណីឆ្លងថ្មី ជំងឺកូវីដ-19 ចំនួន ២១២ នាក់ក្នុងតំបន់ចំនួន ៥ ។ ករណីចំនួន ១៧៨ ត្រូវបានកត់ត្រានៅភាគខាងជើងខេត្ត Bac Giang, ៣០ នៅទីក្រុងហូជីមិញ, ២ ករណី នៅភាគខាងត្បូងនៃខេត្ត Tien Giang និងមួយករណីរៀងៗ ខ្លួនទៀត នៅភាគកណ្តាលខេត្តជិតខាងគឺខេត្ត Ha Tinh និង ខេត្ត Nghe An ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា ករណីឆ្លងនៅខេត្ត Bac Giang សុទ្ធតែពាក់ព័ន្ធនឹងការផ្ទុះដែលមានស្រាប់រួចហើយនៅក្នុងសួនឧស្សាហកម្មរបស់ខេត្ត។

គ្រប់ករណីទាំងអស់នៅក្នុងខេត្ត Tien Giang, Ha Tinh និងខេត្ត Nghe An បានទាក់ទងជាមួយអ្នកជំងឺ Covid-19 ដែលបានបញ្ជាក់។ ២៥ ករណីនៅក្នុងទីក្រុង ហូជីមិញ បានទាក់ទងជាមួយ អ្នកជំងឺដែលមានជំងឺឆ្លង ហើយពីរនាក់ត្រូវបានផ្សារភ្ជាប់ជាមួយ នឹងការឆ្លងជាចង្កោមនៃបេសកកម្មគ្រីស្ទាន ហើយសម្រាប់ករណីផ្សេងទៀត ប្រភពនៃការបង្ករោគមិនទាន់ត្រូវបានគេដឹងនៅ ឡើយទេ៕ប្រែសម្រួលៈ ណៃ តុលា

To Top