ព័ត៌មានអន្តរជាតិ

ប្រេសិតពិសេសលើ កិច្ចការងារ នុយក្លេអ៊ែរ នឹងជួបជាមួយអាមេរិក និងជប៉ុន

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា ក្រុមប្រេសិតពិសេសរបស់កូរ៉េខាងត្បូង លើកិច្ចការងារ នុយក្លេអ៊ែរនឹងបើកជំនួប ជាមួយនឹងភាគី
ខាងអាមេរិកនិងជប៉ុន នៅសប្តាហ៍ក្រោយ នេះហើយអំពីបញ្ហាឧបទ្វីបកូរ៉េ។

លោក Noh Kyu-duk តំណាងពិសេស របស់កូរ៉េខាងត្បូងសម្រាប់កិច្ចការងារ សន្តិភាពនៅឧបទ្វីបកូរ៉េនិងសន្តិភាពផងនឹងជួបពិភាក្សាទ្វេរភាគី ជាមួយនឹងលោក Sung Kim
ដែលជាតំណាងពិសេស ទើបតែងតាំងដោយកូរ៉េខាងជើង សម្រាប់កិច្ចការងារដូចគ្នានេះនាថ្ងៃចន្ទសប្តាហ៍ក្រោយ។

ដោយឡែកប្រេសិតពិសេសអាមេរិកនឹងបំពេញ ទស្សនកិច្ចរបស់ខ្លួននៅក្នុងទីក្រុង សេអ៊ូលជាលើកដំបូងរយៈពេល ៥ថ្ងៃរហូតដល់ថ្ងៃពុធនេះ បើគិតចាប់តាំងតែពីពេលឡើង កាន់តំណែង
នេះតាំងតែពីថ្ងៃទី២១ ខែឧសភា។

លោក Noh ក៏នឹងបើកកិច្ចប្រជុំពិភាក្សា ទ្វេរភាគជាមួយនឹងលោក Takehiro Funakoshi ប្រធានកិច្ចការងារសម្រាប់អាស៊ីនិងអាសេអានី នៃក្រសួងការបរទេសជប៉ុនផងដែរហើយ
ព្រមទាំងកិច្ចប្រជុំត្រីភាគី រវាងអាមេរិកកូរ៉េខាងត្បូង និងជប៉ុនផងនៅថ្ងៃចន្ទដូចគ្នា៕

ប្រែសម្រួល៖ស៊ុនលី

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top