ព័ត៌មានអន្តរជាតិ

លោក បៃដិន និងលោក ពូទីន ព្រមព្រៀងគ្នាបន្តប្រតិបត្តិការការទូត

បរទេស៖ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានមានប្រសាសន៍ថា ជំនួបកំពូលដំបូងរបស់លោក ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានបង្ហាញឲ្យឃើញនូវភាពអាចទៅរួច សម្រាប់ចំណងមិត្តភាពរបស់ ប្រទេសទាំងពីរ មានភាពកាន់តែប្រសើរខ្លាំងឡើង ប៉ុន្តែបានព្រមានប្រឆាំងការវាយប្រហារលើអ៊ីនធឺណេត និងការរំលោភបំពានសិទ្ធិមនុស្ស។

មេដឹកនាំទាំងពីរ បានធ្វើកិច្ចប្រជុំមួយនៅក្នុងប្រទេសស្វីស នាថ្ងៃពុធសប្ដាហ៍នេះ ក្រោយជំនួបកំពូល G7 ដែលប្រារព្ធធ្វើឡើងនៅក្នុងប្រទេសអង់គ្លេស ហើយលោកទាំងពីរ បានធ្វើសន្និសីទកាសែតផ្សេងគ្នា ក្រោយជំនួបកំពូល ដែលលោក បៃដិន និយាយថា ជាការតេស្តសាកល្បងសម្រាប់ចំណងមិត្តភាពអនាគតរបស់ពួកគេ។

លោក បៃដិន បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា “ខ្ញុំមិនអង្គុយនៅទីនេះនិយាយ ដោយសារលោកប្រធានាធិបតីនិងខ្ញុំបានព្រមព្រៀងគ្នាថា យើងនឹងធ្វើរឿងទាំងនេះទាំងអស់ភ្លាមៗ ឲ្យវាដំណើរការ ហើយខ្ញុំមិនកំពុងនិយាយអំពីរឿងនោះទេ ប៉ុន្តែអ្វីដែលខ្ញុំកំពុងតែនិយាយ គឺខ្ញុំគិតថា មានភាពអាចទៅរួចដើម្បីធ្វើឲ្យប្រសើរឡើងខ្លាំង នូវចំណងមិត្តភាពរវាងប្រទេសរបស់យើងទាំងពីរ ដោយគ្មានយើងបោះបង់ចោលរបស់តែមួយ ដែលផ្អែកលើគោលការណ៍និងគុណតម្លៃរបស់យើង”។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា លោកប្រធានាធិបតីសហរដ្ឋអាមេរិក បានពិពណ៌នាកិច្ចប្រជុំនោះ ថាមានភាពវិជ្ជមានដោយទូទៅ និងបាននិយាយបន្ថែមដូច្នេះថា “ខ្ញបានធ្វើនូវអ្វីដែលខ្ញុំមកដើម្បីធ្វើ”៕

ប្រែសម្រួល៖ប៉ាង កុង


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top