ព័ត៌មានអន្តរជាតិ

ហ្វីលីពីន មានអ្នកឆ្លងថ្មីនៃជំងឺកូវីដ-១៩ ជិត ៧ពាន់នាក់ ចំនួនសរុបកើនឡើងដល់ជាង ១៣៤ម៉ឺននាក់

ម៉ានីល៖ នាយកដ្ឋានសុខាភិបាលហ្វីលីពីន (DOH) បានរាយការណ៍នៅថ្ងៃសុក្រនេះថា ការឆ្លងជំងឺកូវីដ-១៩ ថ្មីមានចំនួន ៦៨៣៣ ករណីដែលនាំឱ្យចំនួនករណីឆ្លងសរុបនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ កើនឡើងដល់ ១,៣៤៦។២៧៦ នាក់។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួបានឲ្យដឹងថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ២៣,៣៨៥ នាក់បន្ទាប់ពីអ្នកជំងឺ ១១០ នាក់ បានស្លាប់ដោយសារជំងឺនេះ ក្នុងរយៈពេល ២៤ម៉ោងចុក្រោយនេះ។

DOH បានឲ្យដឹងថា បុគ្គលិកថែទាំសុខភាពចំនួន ១៩,៧១៩ នាក់ និងគិលានុបដ្ឋាយិកា និងគ្រូពេទ្យបានឆ្លងវីរុសនេះ ដែលក្នុងនោះមានបុគ្គលិកពេទ្យជួរមុខ ១០០ នាក់បានស្លាប់ដោយសារជំងឺកូវីដ-១៩ ។

ចំនួនអ្នកស្លាប់កើនដល់ ៧២០ នាក់ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី ១៤ ខែមិថុនា ដែលមានចំនួនអ្នកស្លាប់ខ្ពស់បំផុតក្នុងខែមេសា ដែលមានចំនួន ៣,៥៦៣ នាក់

ប្រទេសហ្វីលីពីន ដែលមានប្រជាជនជាង ១១០ លាននាក់ បានធ្វើតេស្ដរកមេរោគលើមនុស្សជាង ១៣ លាននាក់ចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺរាតត្បាត ចាប់តាំងពីរខែមករា ឆ្នាំ២០២០៕

ដោយ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top