ព័ត៌មានអន្តរជាតិ

អេស្បាញ លប់ចោលកាតព្វកិច្ច ពាក់ម៉ាស នៅទីសាធារណៈ

បរទេស ៖ នាយករដ្ឋមន្ត្រី អេស្បាញ លោក Pedro Sanchez នៅថ្ងៃសុក្រនេះ បានប្រកាសថា រដ្ឋាភិបាលរបស់លោក គឺនឹងសម្រេចចិត្តក្នុងការ
លប់ចោលនូវកាតព្វកិច្ច ក្នុងការពាក់ម់ាស នៅតាមទីសាធារណៈនៅទីសាធារណៈចាប់ពីថ្ងៃទី២៦ខែមិថុនា ។

លោកបន្តថា សេចក្តីព្រាង ត្រូវបានធ្វើឡើង រួចរាល់ហើយ និងកំពុងពិនិត្យសំណើរនេះ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍ ក្រោយដោយសភាជាតិ របស់ប្រទេស អេស្បាញ ផងដែរមុនពេលវា នឹងត្រូវអនុម័តជាផ្លូវការ។

គួរឲ្យដឹងដែរថា កាតព្វកិច្ចក្នុងការពាក់ម៉ាស នៅតាមទីសាធារណៈ បានកើតឡើង ចំពោះប្រទេសអេស្បាញ អស់រយៈពេលជាង១ឆ្នាំ មកហើយហើយ មនុស្សចាប់ ពីអាយុ៦ឆ្នាំឡើង ត្រូវតែចូលរួមអនុវត្តកិច្ច ការងារនេះ។

ការប្រកាសនេះ ត្រូវបានធ្វើឡើងក្នុង ពេលដែលយុទ្ធនាការចាក់វ៉ាក់សាំង កំពុងទទួលបាននូវភាពវិជ្ជមាន ហើយជាលទ្ធផល នៅពេលនេះមនុស្ស ប្រមាណជា១៣ ៦៤១ ០៩១នាក់ ហើយដែលបានទទួលការចាក់ វ៉ាក់សាំង ឬត្រូវជា២៨,៧ភាគរយ នៃពលរដ្ឋអេស្បាញទាំងអស់៕

ប្រែសម្រួល៖ស៊ុនលី

To Top