ព័ត៌មានអន្តរជាតិ

លោក Antonio Guterres ត្រូវបានជាប់ឆ្នោតជាថ្មី ក្នុងតំណែងជាអគ្គលេខាធិការ អង្គការសហប្រជាជាតិបន្ដទៀត

ប៉េកាំង៖ លោក Antonio Guterres ត្រូវបានជាប់ឆ្នោតជាថ្មី ក្នុងតំណែងជាអគ្គលេខាធិការ អង្គការសហប្រជាជាតិបន្ដទៀត និងមានមេដឹកនាំពិភពលោកជាច្រើនរូប បានសាទរចំពោះជ័យជំនះរបស់លោក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ប្រធានាធិបតីចិនលោក ស៊ី ជីនពីង កាលពីថ្ងៃសុក្របាន ផ្ញើសារអបអរសាទរដល់លោក Antonio Guterres និងប្រធានាធិបតីព័រទុយហ្កាល់លោក Marcelo Rebelo de Sousa ជុំវិញការបោះឆ្នោតឡើងវិញរបស់លោក Guterres ក្នុងនាមជាអគ្គលេខាធិការ អង្គការសហប្រជាជាតិ។

នៅក្នុងសាររបស់លោកស៊ី បានឲ្យដឹងថា ក្នុងនាមជាអង្គការអន្តរ រដ្ឋាភិបាលអន្តរជាតិ ដែលមានលក្ខណៈជាអ្នកតំណាង និងជាអ្នកមានសិទ្ធិអំណាច អង្គការសហប្រជាជាតិ បានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងកិច្ចការអន្តរជាតិ ។

ប្រទេសចិន រំពឹងថាលោក Guterres នឹងបន្តបំពេញកាតព្វកិច្ចរបស់ខ្លួន ដែលមានចែងនៅក្នុងធម្មនុញ្ញ អង្គការសហប្រជាជាតិ ដោយប្រកាន់យកគោលជំហរ និងជំហរត្រឹមត្រូវរក្សាបានពហុភាគីនិយម និងចូលរួមវិភាគទានកាន់តែច្រើនដល់សន្តិភាព និងការអភិវឌ្ឍរួម​ ៕

ដោយ ឈូក បូរ៉ា

To Top