ព័ត៌មានអន្តរជាតិ

លោក Biden នឹងស្វាគមន៍វត្តមាន របស់ប្រធានាធិបតីអ៊ីស្រាអ៊ែល នាថ្ងៃទី២៨ ខែមិថុនាខាងមុខនេះ

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថាប្រធានាធិបតីអាមេរិកលោក Joe Biden នឹងស្វាគមន៍វត្តមាន របស់លោកប្រធានាធិបតីអ៊ីស្រាអ៊ែល Reuven Rivlin នៅឯអគារសេតវិមានអាមេរិក នាថ្ងៃទី២៨ ខែមិថុនាខាងមុខនេះ។

សេចក្តីប្រកាសដែលត្រូវបានធ្វើឡើងសេតវិមាន បានឲ្យដឹងទៀតថាប្រធានាធិបតីលោក Rivlin នឹងបំពេញទស្សនកិច្ចជាផ្លូវការ ដើម្បីបង្កើនភាពជាដៃគូ នៅក្នុងប្រទេសអាមេរិក ហើយជាពិសេសដើម្បីចំណងមិត្តភាព រវាងរដ្ឋាភិបាលនិងពលរដ្ឋ នៃប្រទេសទាំងពីរ។

គួរឲ្យដឹងដែរថាការបំពេញទស្សនកិច្ចនេះ ត្រូវបានធ្វើឡើងក្នុងពេលដែលលោក Rivlin នឹងខិតជិតទៅដល់ពេលវេលាចុងក្រោយ នៃអាណត្តិរបស់គាត់ទៅហើយនោះហើយ ជាពិសេសលោកបានប្រកាសថា នឹងចូលនិវត្តពីនយោបាយ នៅក្នុងខែក្រោយនេះតែម្តង បន្ទាប់ពីបានដឹកនាំប្រទេស អស់រយៈពេល៧ឆ្នាំមកហើយ ក្នុងអាណត្តិជាប្រធានាធិបតីនេះ៕ ប្រែសម្រួល៖ស៊ុនលី

To Top