ព័ត៌មានអន្តរជាតិ

អាមេរិក ព្រមបន្តស្ថានទូត នៅអាហ្គានីស្ថាន ខណៈតួកគីនឹងទទួលខុសត្រូវ លើកិច្ចការងារ ថែរក្សាអាកាសយានដ្ឋាន

បរទេស៖ យោងតាមការចេញផ្សាយរបស់កាសែតបរទេស នៅថ្ងៃអាទិត្យនេះបានឲ្យដឹងថា ប្រទេសតួកគីបានឈានទៅដល់យល់ព្រមគ្នា ក្នុងការថែរក្សាអាកាសយានដ្ឋានអន្តរជាតិ របស់រដ្ឋធានីកាប៊ុល ជំនួសឲ្យយោធាសហរដ្ឋអាមេរិក។

នៅក្នុងកិច្ចព្រមព្រៀងនោះផងយោធាអាមេរិក ដែលនឹងត្រូវដកវត្តមានចេញពីប្រទេសអាហ្គានីស្ថាន ប៉ុន្តែខ្លួនបានបញ្ជាក់ថានឹងតែបន្ត ដាក់ឲ្យមានស្ថានទូតរបស់ខ្លួន នៅក្នុងប្រទេសនេះដដែល។

ប្រធានាធិបតីតួកគីលោក Tayyip Erdogan ត្រូវបានគេដឹងថានៅក្នុងជំនួបជាមួយ លោកប្រធានាធិបតីអាមេរិក Joe Biden បានថ្លែងបញ្ជាក់ថា ប្រទេសរបស់លោកនឹងដើរតួយ៉ាងសំខាន់មួយ ក្នុងការថែរក្សាសន្តិភាពផ្លូវអាកាសជូនអាហ្គានីស្ថាន នៅបន្ទាប់ពីអាមេរិកចាកចេញ។

គួរឲ្យដឹងដែរថាផែនការសម្របសម្រួល ដើម្បីបន្តសុវត្ថភាពនៃអាកាសយានដ្ឋាន បានក្លាយជាអាទិភាពសម្រាប់អ្នកការទូត ដែលកំពុងស្វែងរកវិធីធ្វើប្រតិបត្តិការបន្ទាប់ពីកងទ័ពអាមេរិកដែលនឹងត្រូវចាកចេញ នៅខែកញ្ញាខាងមុខ៕ ប្រែសម្រួល៖ស៊ុនលី

To Top
×