ព័ត៌មានអន្តរជាតិ

កាលពីថ្ងៃអាទិត្យ វៀតណាម រកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ៣០០ នាក់

បរទេស៖ ក្រសួងសុខាភិបាលរបស់ប្រទេសវៀតណាម បានប្រកាសពីការឆ្លងក្នុងសហគមន៍នៃជំងឺកូវីដ-19 ចំនួន ៩៤ បន្ថែមទៀត កាលពីល្ងាចថ្ងៃអាទិត្យ ដោយបានបង្កើនចំនួនអ្នកជំងឺដែលត្រូវបានកត់ត្រាទុកក្នុងមួយថ្ងៃអាទិត្យនេះដល់ ៣០០ នាក់។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងចំណោមករណីថ្មីចំនួន ៥៧ ករណី ត្រូវបានកត់ត្រានៅក្នុងទីក្រុង ហូជីមិញ, ២៣ករណីនៅខេត្ត Bac Giang, ៣ករណី នៅខេត្ត Bac Ninh, ៩ករណី នៅខេត្ត Da Nang និង ២ករណី នៅខេត្ត Nghe An។

នៅថ្ងៃទី ២០ ខែមិថុនាដដែល ប្រទេសវៀតណាមបានកត់ត្រានូវករណីឆ្លងថ្មីជំងឺកូវីដ១៩ ក្នុងស្រុកថ្មីចំនួន ៣០០ ករណីដែលបង្កើនចំនួនអ្នកឆ្លងរលកវីរុសឆ្លងដល់ ៩ ៩៤៤ នាក់។

សូមជម្រាបថា ចាប់តាំងពីរលកឆ្លងថ្មីបានចាប់ផ្តើមនៅថ្ងៃទី ២៧ ខែមេសា គឺប្រទេសវៀតណាមបានកត់ត្រាការឆ្លងវីរុសក្នុងសហគមន៍ចំនួន ៩ ៩៤៤នាក់ នៅក្នុងទីក្រុងនិងខេត្តចំនួន ៤១ ។ ខេត្ត Bac Giang និង ទីក្រុង ហូជីមិញ មានករណីខ្ពស់បំផុតគឺ ៥ ៤០៦ នាក់ និង ១ ៦១៨ រៀងៗខ្លួន បន្ទាប់មកគឺខេត្ត Bac Ninh មានអ្នកឆ្លងវីរុស ១ ៥២៥ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top