បរទេស៖ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអាមេរិក លោក Anatoly Antonov មានគំនិតសុទិដ្ឋិនិយម មុនពេលធ្វើដំណើរវិលត្រឡប់ទៅទីក្រុងវ៉ាស៊ីនតោនវិញ នៅថ្ងៃអាទិត្យនេះ ដោយរំពឹងថា ជំនួបដែលគ្រោងទុកជាមួយសហសេវិកអាមេរិក នៅសប្ដាហ៍ក្រោយ នឹងមានអំណោយផលល្អ។
ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានព្រមព្រៀងគ្នាបញ្ជូនឯកអគ្គរដ្ឋទូតរៀងខ្លួន ឲ្យវិលត្រឡប់ទៅទីក្រុងវ៉ាស៊ីនតោននិងទីក្រុងមូស្គូវិញ នៅក្នុងអំឡុងកិច្ចពិភាក្សាគ្នាក្នុងទីក្រុងហ្សឺណែវ កាលពីថ្ងៃពុធសប្ដាហ៍មុន ដែលជាជំនួបកំពូលដំបូងរវាងមេដឹកនាំទំាងពីរ។

តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា នៅមុនពេលឡើងយន្តហោះទៅកាន់សហរដ្ឋអាមេរិក លោក បានមានប្រសាសន៍យ៉ាងដូច្នេះថា “មានការងារជាច្រើនត្រូវធ្វើ ហើយយើងកំពុងតែបោះជំហានទៅមុខ”។
លោកឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅសហរដ្ឋអាមេរិករូប ក៏បានមានប្រសាសន៍បញ្ជាក់ផងដែរថា លោកកំពុងតែវិលត្រឡប់ទៅសហរដ្ឋអាមេរិកវិញ ជាមួយផ្នត់គំនិតសុទិដ្ឋិនិយម និងថា កិច្ចប្រជុំនានា នឹងចាប់ផ្តើមនៅថ្ងៃចន្ទ ហើយបន្តធ្វើជាបន្តបន្ទាប់ពេញមួយសប្ដាហ៍៕
ប្រែសម្រួល៖ប៉ាង កុង
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
