ព័ត៌មានអន្តរជាតិ

មេដឹកនាំអាហ្គានីស្ថាន គ្រោងបំពេញទស្សនកិច្ចនៅ អាមេរិក

វ៉ាស៊ិនតោន៖ យោងតាមការចេញផ្សាយរបស់ CNA នៅថ្ងៃចន្ទនេះបានឲ្យដឹងថាប្រធានាធិបតីអាហ្គានីស្ថានលោក Ashraf Ghani គ្រោងនឹងបំពេញទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិកនាថ្ងៃទី២៥ ខែមិថុនា ខាងមុខក្នុងពេលដែលកងទ័ពអាមេរិក ក៏កាន់តែខិតជិតទៅនឹងការដកខ្លួនទាំងស្រុងចេញពីអាហ្គានីស្ថាន ក្នុងខែកញ្ញាខាងមុខនេះផងដែរនោះ។

កន្លងមកគេបានដឹងដែរថាលោកប្រធានាធិបតីអាមេរិក Joe Bidenបានចេញបញ្ជារួចរាល់ហើយថា នឹងត្រូវតែដកកងទ័ពអាមេរិក ទាំងអស់ពីអាហ្គានីស្ថាននៅចំថ្ងៃខួបលើកទី២០ នៃការចូលលុកលុយនិងបង្កើតទៅជាសង្គ្រាម ដែលអូសបន្លាយពេលវេលាយូរបំផុត មួយក្នុងប្រវត្តិសាស្ត្ររបស់អាមេរិក ដោយលោក Biden បានបញ្ជាក់ថានឹងមិនអាច ទទួលលទ្ធផលអ្វីលើសពីនេះឡើយ។

គួរឲ្យដឹងដែរថា អ្នកនាំពាក្យរបស់សេតវិមាន បានបញ្ជាក់ដែរថាអំឡុងពេលបំពេញទស្សនកិច្ច លោកប្រធានាធិបតីអាហ្គានីស្ថានលោក Ghani នឹងធ្វើការគូសបញ្ជាក់ អំពីស្ថានភាពដែលកំពុងបន្ត នៃការដំណើរការដកទ័ពអាមេរិកចេញពីអាហ្គានីស្ថាន៕

ប្រែសម្រួល៖ស៊ុនលី

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×