បរទេស៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាលប្រទេសថៃ លោក Anutin Charnvirakul បាននិយាយនៅថ្ងៃច័ន្ទថា រដ្ឋាភិបាលជប៉ុន នឹងបរិច្ចាគវ៉ាក់សាំង AstraZeneca មួយចំនួនខណៈដែលប្រទេសថៃ ស្វែងរកការផ្គត់ផ្គង់បន្ថែមបន្ទាប់ពីមានការពន្យារពេល ក្នុងការចាក់វ៉ាក់សាំង។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Anutin Charnvirakul បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចព្រមព្រៀងនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃព្រហស្បតិ៍ជាមួយនឹងវ៉ាក់សាំង ដែលនឹងត្រូវផ្តល់ជូននៅប្រហែលខែកក្កដា ប៉ុន្តែលោកមិនបានបញ្ជាក់អំពីបរិមាណដែលជប៉ុន ផ្តល់ឱ្យនោះទេ។
ការចាក់ថ្នាំបង្ការរោគ ដែលបានចាប់ផ្តើមក្នុងខែនេះ ពឹងផ្អែកយ៉ាងខ្លាំង ទៅលើការចាក់ថ្នាំបង្ការរបស់ AstraZeneca ផលិតនៅក្នុងស្រុកដោយ Siam Bioscience ដែលមានការពន្យាពេលខ្លះ ក៏វាបានជះឥទ្ធិពលដល់ កោះតៃវ៉ាន់ ម៉ាឡេស៊ី និងហ្វីលីពីន ផងដែរ៕ប្រែសម្រួលៈ ណៃ តុលា