ព័ត៌មានអន្តរជាតិ

អាមេរិក រំពឹងថាកូរ៉េខាងជើង នឹងឆ្លើយតបសំណើ ចរចារបស់ខ្លួន បើទោះជាដឹងថា មិនទទួលបានលទ្ធផល

វ៉ាស៊ីនតោន ៖ អ្នកនាំពាក្យក្រសួងការបរទេស លោក Ned Price បានលើកឡើងថា សហរដ្ឋអាមេរិក មានឆន្ទៈក្នុងការសន្ទនា ជាមួយកូរ៉េខាងជើងនៅគ្រប់ពេល និងទីកន្លែងណា ក៏បានបញ្ជាក់ជាថ្មីម្តងទៀត នូវការឈានដល់ចំណុច ចុងក្រោយនៃសហរដ្ឋអាមេរិក ដើម្បីជួបជាមួយកូរ៉េខាងជើង ដោយគ្មានលក្ខខណ្ឌជាមុន ។

ការកត់សម្គាល់នេះធ្វើឡើង បន្ទាប់ពីប្រេសិតពិសេស របស់សហរដ្ឋអាមេរិកប្រចាំ នៅកូរ៉េខាងជើង លោក សុង គីម បានសម្តែងក្តីសង្ឃឹមថា កូរ៉េខាងជើង នឹងឆ្លើយតបជាវិជ្ជមានចំពោះការផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក។

លោក Price បានឲ្យដឹងនៅក្នុងសន្និសីទ សារព័ត៌មានតាមទូរស័ព្ទថា“ យើងពិតជាសង្ឃឹមថា កូរ៉េខាងជើង នឹងឆ្លើយតបជាវិជ្ជមានចំពោះការផ្សព្វផ្សាយ និងការផ្តល់ជូនរបស់យើង ដើម្បីជួបនៅគ្រប់ទីកន្លែងគ្រប់ពេល វេលាដោយគ្មានលក្ខខណ្ឌ” ។

នោះជាអ្វីដែលឯកអគ្គរដ្ឋទូតលោក គីម បានឲ្យដឹងនៅក្នុងដំណើរ ទស្សនកិច្ចទៅកាន់ទីក្រុងសេអ៊ូល ដែលជាកន្លែង ដែលលោកកំពុងសង្កត់ធ្ងន់ ទៅលើសារៈសំខាន់ជាមូលដ្ឋាន នៃកិច្ចសហប្រតិបត្តិការត្រីភាគី រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ក្នុងការធ្វើការឆ្ពោះ ទៅរកការ រំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង នៃឧបទ្វីបកូរ៉េ ការការពារសន្តិសុខរួមគ្នា ភាពរុងរឿង និងការគោរពតម្លៃរួម និងជំរុញបទបញ្ជាអន្តរជាតិ ដែលផ្អែកលើច្បាប់” ។

នៅក្នុងជំនួបនៅទីក្រុងសេអ៊ូល ជាមួយសមភាគីកូរ៉េខាងត្បូង និងជប៉ុន របស់លោក កាលពីថ្ងៃចន្ទ លោកគីម បានលើកឡើងថា សហរដ្ឋអាមេរិកបើកចំហ ដើម្បីជួបជាមួយកូរ៉េខាងជើង នៅគ្រប់ទីកន្លែង គ្រប់ពេល ដោយគ្មានល័ក្ខខ័ណ្ឌ ។

លោកបាន គូសបញ្ជាក់ អំពីលទ្ធផល នៃការពិនិត្យឡើងវិញ នៃគោលនយោបាយ របស់សហរដ្ឋអាមេរិក លើកូរ៉េខាងជើង ដែលស្វែង រកវិធីសាស្រ្ត ដែលបានក្រិតតាមខ្នាត និងជាក់ស្តែងដើម្បីលុបបំបាត់ នុយក្លេអ៊ែរ ពេញលេញ នៃឧបទ្វីបកូរ៉េ ។

លោកបានបន្ថែមថា“ វាជាវិធីសាស្រ្តមួយ ដែលបើកចំហ និងស្វែងរកការទូតជាមួយកូរ៉េខាង ជើងដើម្បីធ្វើឱ្យមានវឌ្ឍនភាព ដែលសម្រេចបាននូវអ្វីដែលយើងស្វែងរកហើយនោះ គឺជាការបង្កើនសន្តិសុខ របស់សហរដ្ឋអាមេរិក សម្រាប់សម្ព័ន្ធមិត្តរបស់យើង និងសម្រាប់កម្លាំងដែលបាន ដាក់ពង្រាយរបស់យើង” ៕ដោយ ឈូក បូរ៉ា

To Top