ព័ត៌មានអន្តរជាតិ

មន្រ្តីយោធាជាន់ ខ្ពស់ អាមេរិក ៖ ចិន ទំនងជាមិនព្យាយាម ដណ្ដើមតៃវ៉ាន់ នៅ ២ឆ្នាំខាងមុខទៀតនោះទេ

វ៉ាស៊ីនតោន ៖ មន្ត្រីជាន់ខ្ពស់យោធា សហរដ្ឋអាមេរិក បានលើកឡើងម្តងទៀត នូវទស្សនៈរបស់លោកថា ប្រទេសចិន មិនមានចេតនា កាន់កាប់លើកោះតៃវ៉ាន់ ក្នុងរយៈពេល ១ ឆ្នាំទៅ ២ ឆ្នាំខាងមុខនោះទេ ចំពេលមានការយកចិត្តទុកដាក់ កាន់តែខ្លាំងឡើង ចំពោះពេលវេលា នៃការលុកលុយរបស់ចិន ដែលអាចកើតមាន ចំពោះប្រជាធិបតេយ្យកោះនេះ ។

លោកឧត្តម សេនីយ៍ Mark Milley ប្រធានអគ្គសេនាធិការចម្រុះ បានថ្លែងប្រាប់អង្គប្រជុំសភា ដោយបន្ថែមថា ការលុកលុយ ដែលមានគោល បំណងចង់ដណ្តើម យកកោះមួយនេះ គឺមានទំហំធំ ខណៈដែលតៃវ៉ាន់ និងកម្រិតសមត្ថភាព ការពាររបស់កោះនេះ នឹងមានភាពស្មុគស្មាញ និងចំណាយច្រើន ។

ការកត់សម្គាល់នេះបានបង្ហាញទស្សនៈរបស់លោកទៅកាន់សភាកាលពី សប្តាហ៍មុនថា ទីក្រុងប៉េកាំង មិនមានសមត្ថភាព ឬចេតនាក្នុងការដណ្តើម កាន់កាប់កោះតៃវ៉ាន់ តាមរយៈមធ្យោបាយយោធានា ពេលអនាគត ផ្ទុយពីការព្រមានកាលពីពេលមុន ដែលចេញដោយឧត្តមនាវី សហរដ្ឋអាមេរិក ដែលបង្ហាញពីការគំរាមកំហែងថា នឹងកើតមាននោះទេ ។

អតីតប្រធានបញ្ជាការ តំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិកលោក Philip Davidson បានលើកឡើងកាលពីខែមីនាថា ប្រទេសចិន អាចព្យាយាមចូលលុក លុយកោះ តៃវ៉ាន់ ក្នុងរយៈពេល ៦ ឆ្នាំខាងមុខ។ អ្នកស្នងដំណែងរបស់លោក គឺលោក John Aquilino ក៏បានព្រមានផងដែរថា “បញ្ហានេះ កាន់តែខិតជិតយើង ជាងអ្វី ដែលយើងគិតទៅទៀត” ដោយមិនបានបញ្ជាក់ឱ្យច្បាស់ នៅពេលដែលលោក រំពឹងថាយោធាចិន នឹងមានសមត្ថភាពអាច ចូលលុកលុយកោះនេះបាន។

នៅឯគណៈកម្មាធិការ សេវាប្រដាប់អាវុធ នៃសភាតំណាងលោក Milley បានឲ្យដឹងកាលពីថ្ងៃពុធថាលោក ដាវីដសុន និងលោក អាគីលីណូ បានលើកឡើងនៅក្នុងសេចក្តីអត្ថាធិប្បាយ របស់ពួកគេថា ប្រទេសចិន កំពុងបង្កើនសមត្ថភាពយោធារបស់ខ្លួនឆ្ពោះ ទៅរកការត្រៀមខ្លួន ដើម្បីឈ្លានពាន និងដណ្តើមកាន់កាប់កោះតៃវ៉ាន់ នៅប្រហែល ឆ្នាំ ២០២៧ ពោលគឺរយៈពេល ៦ ឆ្នាំហើយលោកបានច្រានចោល វាទាំងស្រុង” ។

លោកអះអាងថា “ការវាយតំលៃរបស់ខ្ញុំ គឺជាការវាយតម្លៃប្រតិបត្តិការ ។ តើពួកគេមានចេតនា វាយប្រហារ ឬរឹបអូសយកក្នុងរយៈពេលដ៏ខ្លី ដែលត្រូវបានកំណត់ថា ១ឆ្នាំក្រោយ ឬពីរទៀតនោះ? លោកបានបន្ថែមថា ការវិភាគគឺ “អាចផ្លាស់ប្តូរជានិច្ច”៕ដោយ ឈូក បូរ៉ា

To Top