ព័ត៌មានអន្តរជាតិ

ប្រេស៊ីល មានអ្នកឆ្លងជំងឺកូវីដ-១៩ លើសពី១៨លាននាក់់

សៅប៉ូឡូ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅរាត្រីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ថា ក្រសួងសុខភិបាល បានរាយការណ៍ កាលពីថ្ងៃអង្គារថា ប្រេស៊ីល បានកត់ត្រា់់ដែលមានជាង ១៨លាន់ករណីនៃជំងឺកូវីដ-១៩ ក្នុងនោះរាប់ទាំងអ្នកឆ្លង ជំងឺ៨៧.៨២២នាក់ គិតក្នុងរយៈពេល២៤ ម៉ោងកន្លងទៅនេះ ដែលមានចំនួនអ្នកឆ្លងសរុប១៨.០៥៤.៦៥៣នាក់ ។

ក្រសួងបានឲ្យដឹងថា ទន្ទឹមនឹងនេះដែរ មានអ្នកស្លាប់បន្ថែមទៀតចំនួន២.១៣១នាក់ ដោយសារជំងឺកូវីដ-១៩ ត្រូវបានរាយការណ៍ឲ្យដឹង ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់ សរុបកើនឡើងដល់៥០៤.៧១៧នាក់ ។

ប្រេស៊ីល ជាប់លំដាប់លេខ ២លើពិភពលោក ដែលមានអ្នកស្លាប់ ដោយសារជំងឺកូវីដ-១៩ខ្ពស់បំផុត បន្ទាប់ពីសហរដ្ឋអាមេរិក និងជាប់លំដាប់លេខ៣ ដែលមានអ្នកឆ្លងជំងឺច្រើនបំផុត បន្ទាប់ពីសហរដ្ឋអាមេរិក និងឥណ្ឌា ។

តួលេខផ្លូវការបានឲ្យដឹងថា ចំនួន នៃអ្នកដែលទទួលបានការចាក់ វ៉ាក់សាំងកូវីដ-១៩មានជាង៩០,១លាននាក់ នៅទូទាំងប្រទេស់ និងពលរដ្ឋជាង២៤,៥លាននាក់ បានទទួលដូសទី២រួចរាល់ហើយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top
×