BBC៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មាននៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ថា ក្រុមមន្ត្រីបាននិយាយថា យ៉ាងហោចណាស់ស្លាប់មនុស្សម្នាក់ និងជាច្រើននាក់បានបាត់ខ្លួន បន្ទាប់ពីដួលរលំគារស្នាក់នៅដែលមានកម្ពស់១២ជាន់ នៅភាគខាងជើងក្រុង Miami រដ្ឋផ្លរីដា ។
ចំនួនពលរដ្ឋដែលជាអ្នកនៅទីតាំងនាពេលឥឡូវនេះមានចំនួន១០២នាក់ ទន្ទឹមនឹងនេះដែរ ចំនួន៩៩នាក់នៅតែមិនទាន់រាប់ចូល ។ លោក Danielle Levine-Cava អភិបាលក្រុង Miami-Dade បានថ្លែងដូច្នេះ ។
នៅពេលនោះ មិនទាន់ដឹងច្បាស់ថា មានមនុស្សប៉ុន្មាននាក់នោះទេដែលនៅក្នុងអគារនោះ ។
មូលហេតុនៃការដួលរលំ បង្កផលប៉ះពាល់ដល់ពាក់កណ្តាលនៃអង្គភាពចំនួន១៣០ នៅក្នុងអគារនោះមិនទាន់ដឹងច្បាស់នោះទេ ។
អគារប្លុកនេះ ត្រូវបានគេដឹងថា បានកសាងឡើងក្នុងឆ្នាំ១៩៨០ ។
ជនអន្តោប្រវេសន៍ដែលជាជនជាតិអាមេរិកឡាទីន ត្រូវបានគេរាយការណ៍ថា កំពុងបាត់ខ្លួនកុងស៊ុលរបស់ពួកគេដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា