ព័ត៌មានអន្តរជាតិ

កូឡំប៊ី ប្រកាសផ្តល់រង្វាន់ ក្រោយហេតុការណ៍ ធ្វើឃាត ប្រធានាធិបតី

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថា ប្រទេសកូឡំប៊ី បានប្រកាសផ្តល់ជារង្វាន់ ប្រមាណជា៣ពាន់លានប៉េសូ ឬត្រូវជា៧៩៦ ០០០ដុល្លារ សម្រាប់ព័ត៌មានទាំងឡាយ ដែលបានផ្តល់ឲ្យអំពីផែនការ នៃការវាយប្រហារ ទៅលើឧទ្ធម្ភាគចក្រ របស់លោកប្រធានាធិបតី។

លោក Ivan Duque ប្រធានាធិបតីកូឡំប៊ី ត្រូវបានគេដឹងថា មានវត្តមាន នៅឯអាកាសយានដ្ឋាន Cucuta ក្បែរទៅនឹងព្រំដែន ជាមួយនឹង ប្រទេសវេណេស៊ុយអេឡា នៅក្នុងពេលដែលឧទ្ធម្ភាគចក្រ របស់លោក ត្រូវបានបាញ់ប្រហារ ដោយគ្រាប់កាំភ្លើង ហើយវាបានកើតឡើង កាលពីថ្ងៃសុក្រ។

គ្រាប់កាំភ្លើងបានបាញ់ ទៅចំតួឧទ្ធម្ភាគចក្រ និងកន្ទយឧទ្ធម្ភាគ ជាច្រើនកន្លែង ប៉ុន្តែមិនមានអ្នកម្នាក់ ទទួលរងរបួសឡើយ។ អង្គការបរទេស ដូចជាអង្គការសហប្រជាតិ​សហភាពអ៊ឺរ៉ុបព្រមទាំង សហរដ្ឋអាមេរិកផង បានប្រកាស ថ្កោលទោសយ៉ាងខ្លាំង ទៅលើ ព្រឹត្តិការណ៍មួយនេះ។

ក្រោយហេតុការណ៍ អាជ្ញាធរ បានរកឃើញត្រឹមតែ សំបកកាំភ្លើង ដែលត្រូវបានប្រើប្រាស់ នៅក្នុងការបាញ់ប្រហារនេះ ប៉ុណ្ណោះដូចចា AK-47 ចំនួនមួយដើមនិងកាំភ្លើង 7.62 calibre​ rifle មួយដើមផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top