ព័ត៌មានអន្តរជាតិ

បុរសជនជាតិ អូស្រ្តាលី២នាក់ ដែលដេកស្រាតហាលថ្ងៃ នៅឆ្នេរដាច់ស្រយាល ត្រូវបានសង្គ្រោះ ប៉ុន្តែបានរងការពិន័យភ្លាមៗ

បរទេស ៖ ប៉ូលីសអូស្រ្តាលី បាននិយាយកាលពីថ្ងៃច័ន្ទទី ២៨ មិថុនាថា អ្នកដេកហាលថ្ងៃ អាក្រាតកាយ២នាក់ ដែលបានរត់ចូលព្រៃ បន្ទាប់ពីភ្ញាក់ផ្អើល ដោយសារឃើញសត្វក្តាន់ មួយក្បាលនោះ គឺ ត្រូវបានជួយសង្គ្រោះ ហើយក៏ត្រូវបានផាកពិន័យ ជាបន្ទាន់ផងដែរ ចំពោះការបំពានច្បាប់ នៃជំងឺឆ្លង ។

យោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែក តាមការលើកឡើង របស់ប៉ូលីសថា បុរសទាំង២នាក់នោះ បានទៅដេកហាលថ្ងៃ នៅឆ្នេរដាច់ស្រយាលមួយ នៅភាគខាងត្បូងទីក្រុងស៊ីដនី មុនពេលពួកគេបាន រត់ចូលឧទ្យានជាតិ ដើម្បីរត់គេចពីសត្វ ។

សេវាកម្មគ្រាអាសន្នបាន ប្រតិបត្តិការស្វែង រកនៅលើដីនិងអាកាស បន្ទាប់ពីអ្នកទាំងពីរនាកនោះ បានអំពាវនាវរកជំនួយភ្លាមៗ បន្ទាប់ពីមេឃងងឹត នៅថ្ងៃអាទិត្យ ។

បុរសវ័យ ៣០ ឆ្នាំម្នាក់ “អាក្រាត និងកាន់សាកាដូ” ត្រូវបានរកឃើញមុនគេ នៅលើផ្លូវដើរ ចំណែកបុរសអាយុ ៤៩ ឆ្នាំម្នាក់ទៀតដែលស្លៀកពាក់ផ្នែកខ្លះ ត្រូវបានគេរកឃើញ នៅពេលក្រោយ។

ស្នងការប៉ូលីសរដ្ឋ New South Wales លោក Mick Fuller បាននិយាយថា “ វាពិបាកក្នុងការធ្វើច្បាប់ប្រឆាំងនឹងមនុស្សបែបភ្លីភ្លើ៕

ប្រែសម្រួលៈ ណៃ តុលា

To Top