ព័ត៌មានអន្តរជាតិ

ទីបញ្ជាការ CENTCOM ៖ ការដកទ័ពអាមេរិក ចេញពីអាកាស អាហ្វហ្គានីស្ថាន សម្រេចជាង៥០ភាគរយ

បរទេស ៖ ទីបញ្ជាការ កណ្ដាល របស់សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអង្គារ សប្ដាហ៍នេះថា ការដករបស់អាមេរិក ចេញពីប្រទេស អាហ្វហ្គានីស្ថាន ដែលរួមមានទំាងការដក កងទ័ពផងនោះ នាពេលថ្មីៗនេះ បានសម្រេចរួចរាល់ ជាង៥០ភាគរយហើយ ។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន នាថ្ងៃអង្គារសប្ដាហ៍នេះ ទីបញ្ជាការ CENTCOM បាននិយាយប្រាប់ថា ក្រសួងការពារជាតិ នាពេលថ្មីៗនេះ បានដកសម្ភារៈប្រហែល ៨៩៦ យន្តហោះ C-17 ចេញពីប្រទេសអាហ្វហ្គានីស្ថាន ដោយរួមមានទាំង ឧករណ៍ ជិត១៥.៩៤៣ ដែលគេកំណត់ សម្រាប់ការរៀបចំ គិតត្រឹមព្រឹកថ្ងៃចន្ទ ។

យោងតាមសេចក្តី រាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រៅពីនោះ សហរដ្ឋអាមេរិក ក៏បានប្រគល់ទីតំាងចំនួន ៦កន្លែង ឲ្យទៅក្រសួងការពារជាតិ អាហ្វហ្គានីស្ថានផងដែរ ។

ទីបញ្ជាការ CENTCOM បាននិយាយយ៉ាងដូច្នេះថា “ទីបញ្ជាការកណ្ដាល សហរដ្ឋអាមេរិក បានធ្វើការប៉ាន់ស្មានថា យើងបានសម្រេចជាង ៥០ភាគរយ នៃដំណើរការដកទាំងស្រុង” និងបានធ្វើការកត់សម្គាល់ថា វារំពឹងថា នឹងប្រគល់មូលដ្ឋាន និងសម្ភារៈយោធាបន្ថែមទៀត នៅក្នុងពេលអនាគត ខាងមុខឆាប់ៗនេះ ៕ ប្រែសម្រួល៖ប៉ាង កុង

To Top