ព័ត៌មានអន្តរជាតិ

ឥណ្ឌូនេស៊ី​​ ដាក់ពង្រាយកងកម្លាំង ចម្រុះ ៥៣ ០០០នាក់ ដើម្បីរឹតបន្តឹងអំឡុង ពេលដាក់ប្រទេស ក្នុងការប្រកាសអាសន្ន

បរទេស ៖ មន្ត្រីជាន់ខ្ពស់របស់ប៉ូលីស នៅថ្ងៃសុក្រម្សិលមិញនេះ បានអះអាងថា រដ្ឋាភិបាល នៃប្រទេសឥណ្ឌូនេស៊ី បានដាក់ពង្រាយ កងកម្លាំងចម្រុះសរុបរហូត ទៅដល់៥៣ ០០០នាក់ សម្រាប់កិច្ចការងារប្រកាសភាព អាសន្នមួយដែលកំពុងធ្វើឡើង នៅក្នុងកោះ Java និង Bali
ចាប់ពីថ្ងៃទី៣ដល់ ថ្ងៃទី២០ខែកក្កដា ។

មន្ត្រីដដែលរូបនេះបានបញ្ជាក់ទៀតថា កងកម្លាំងចម្រុះដែលក្នុងនោះមាន មន្ត្រីប៉ូលីសសរុប២១ ០០០នាក់ និងមន្ត្រីយោធា៣២ ០០០នាក់ផងដែរនឹងត្រូវចូលរួមគ្នា ដើម្បីធានាឲ្យបានថា ការប្រកាសអាសន្នលើកនេះ នឹងប្រព្រឹត្តទៅយ៉ាងរលូន និងមានប្រសិទ្ធភាព។

គួរឲ្យដឹងដែរថា រដ្ឋាភិបាល បានសម្រេចចិត្ត ក្នុងការអនុវត្តការប្រកាសអាសន្ន នៅក្នុងទីតាំងទាំងពីរនេះ នៅក្រោយពេលដែលករណី ឆ្លងក្នុងសហគមន៍ជាច្រើនបានកើនឡើង ជាពិសេសវត្តមាន របស់វិរុសពូជថ្មី Delta variantផងនោះ ៕

ប្រែសម្រួល៖ស៊ុនលី

To Top
×