ព័ត៌មានអន្តរជាតិ

Update ៖ ចំនួនអ្នកស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្ដហោះយោធានៅហ្វីលីពីន កើនឡើងដល់ ៥០នាក់ និងរងរបួស ៥៥នាក់

ម៉ានីល៖ ប្រមុខយោធាលោកហ្វីលីលោក Cirilito Sobejana បានលើកឡើងថាអ្នកដំណើរទាំងអស់នៃយន្ដហោះកងទ័ពអាកាសហ្វីលីពីន ដែលបានធ្លាក់កាលពីថ្ងៃអាទិត្យ បានកើនឡើងដល់ ៥០នាក់ និងរងរបួស ៥៥នាក់។

ការធ្លាក់នេះបានកើតឡើងនៅពេលដែលយន្ដហោះដឹកអ្នកដំណើរ Hercules C-130 ដែលដឹកនិស្សិត ដែលបញ្ចប់ការសិក្សាភាគច្រើនជាកងទ័ព បានបើករត់លើផ្លូវនៅពេលព្យាយាមចុះចតនៅអាកាសធាតុថ្ងៃក្ដៅខ្លាំ នៅលើកោះជូឡូ ក្នុងខេត្តស៊ូលូ។

គិតត្រឹមម៉ោង ១១នាទីព្រឹកនេះក្រសួងការពារជាតិហ្វីលីពីនបានឲ្យដឹងថា ទាហាន ៥០នាក់ និងជនស៊ីវិល ៣ នាក់បានស្លាប់ បន្ទាប់ពីយន្តហោះយោធាដឹកបុគ្គលិកកងទ័ព បានធ្លាក់ និងផ្ទុះឡើងនៅលើកោះជូឡូក្នុងខេត្តស៊ូលូ ប្រទេសហ្វីលីពីន។

ក្រសួងបានឲ្យដឹងទៀតថា មនុស្ស ៥៣ នាក់ផ្សេងទៀតក៏បានរងរបួសផងដែរ នៅក្នុងគ្រោះថ្នាក់នោះរួមមានទាហាន ៤៩ នាក់ និងជនស៊ីវិល ៤ នាក់។ ទាហាន ៥នាក់នៅមិនទាន់រកឃើញនៅឡើយ ខណៈប្រតិបត្ដិការស្វែងរកកំពុងបន្ត។

ប៉ុន្មាននាទីបន្ទាប់ពីការធ្លាក់យន្តហោះ កងទ័ព និងអ្នកស្ម័គ្រចិត្តស៊ីវិល បានប្រញាប់ប្រញាល់ទៅកាន់កន្លែងនោះ ដើម្បីស្វែងរក និងជួយសង្គ្រោះ។ យោធាបានឲ្យដឹងថា “ចំពោះសាក្សីដែលបានឃើញផ្ទាល់ភ្នែក ទាហានជាច្រើនត្រូវបានគេឃើញលោតចេញពីយន្តហោះមុនពេលដែលវាបុកដីដោយមិនឲ្យពួកគេស្លាប់ពីការផ្ទុះ ដែលបណ្តាលមកពីការធ្លាក់នោះទេ”៕

ដោយ ឈូក បូរ៉ា

To Top
×