ព័ត៌មានអន្តរជាតិ

ថ្ងៃនេះប្រេស៊ីល មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន ៨៣០នាក់ សរុបកើនឡើងដល់ជាង ៥២ម៉ឺននាក់

រីយ៉ូ៖ ក្រសួងសុខាភិបាលប្រេស៊ីល បានឲ្យដឹងថាប្រទេសប្រេស៊ីល បានចុះបញ្ជីការស្លាប់ចំនួន ៨៣០ នាក់បន្ថែមទៀតពីជំងឺកូវីដ-១៩ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក ដែលនាំឱ្យចំនួនអ្នកស្លាប់ជាតិដល់ ៥២៤,៤១៧ នាក់។

យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងដោយដកស្រង់ប្រពព័ត៌មាន ពីក្រសួងសុខាភិបាលប្រេស៊ីលថា ការឆ្លងថ្មីមានចំនួន ២៧,៧៨៣ ករណី ត្រូវបានរកឃើញ ដែលបង្កើនចំនួនអ្នកឆ្លងសរុបកើនឡើងដល់ ១៨,៧៦៩,៨០៨ករណី ។

ប្រទេសប្រេស៊ីល មានចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ខ្ពស់ជាងគេលំដាប់ទី ២ នៅលើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក និងចំនួនអ្នកឆ្លងធំជាងគេទី ៣ បន្ទាប់ពីសហរដ្ឋអាមេរិក និងឥណ្ឌា។

ក្រសួងបានឲ្យដឹងទៀងថា ប្រទេសអាមេរិកខាងត្បូងមួយនេះ ដែលកំពុងជួបប្រទះនូវរលកនៃការឆ្លងថ្មីជាមួយមន្ទីរពេទ្យដែលគ្របដណ្ដប់ដោយអ្នកជំងឺមានអត្រាមរណភាព ២៤៩,៥ នាក់ក្នុងចំណោមប្រជាជន ១០០,០០០ នាក់។

សេចក្តីរាយការណ៍បានបន្ថែមទៀតថារហូតមកដល់ពេលនេះវ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ចំនួន ១០៣,១ លានដូសត្រូវបានផ្តល់ជូននៅទូទាំងប្រទេស ហើយមនុស្សជាង ២៧ លាននាក់បានទទួលថ្នាំបង្ការទាំងពីរដូស៕ដោយ ឈូក បូរ៉ា

To Top
×