Covid-19

លោក បៃដិន អបអរការប្រយុទ្ធរបស់ អាមេរិកប្រឆាំងជម្ងឺកូវីដ១៩ តែព្រមានថា វាមិនទាន់ចប់ទេ

បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានប្រារព្ធធ្វើព្រឹត្តិការណ៍ទី៤កក្កដា នៅសេតវិមាន ដើម្បីជាការអបអរសាទរ ចំពោះសមិទ្ធផលជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតកូរ៉ូណា ទន្ទឹមនឹងការរំឭកដល់ជីវិតដែលបាន បាត់បង់ដោយសារជម្ងឺដ៏សាហាវនេះ។

បុគ្គលិកសំខាន់ៗ និងគ្រសារយោធាប្រមាណ ១.០០០នាក់ ត្រូវបានទទួលដោយលោកប្រធានាធិបតី និងស្ត្រីទីមួយអាមេរិក លោកស្រី Jill Biden នៅទីលានខាងត្បូងនៃសេតវិមាន កាលពីថ្ងៃអាទិត្យ សម្រាប់ការអាំងសាច់ ដើម្បីអបអរថ្ងៃសម្រាកចុងសប្ដាហ៍។

តាមសេចក្តីរាយការណ៍ លោកប្រធានាធិបតីអាមេរិករូបនេះ បានមានប្រសាសន៍ប្រាប់អ្នកចូលរួមទាំងនោះថា ស្របពេលដែលពួកគេធ្វើការអបអរសាទរ ចំពោះភាពឯករាជ្យជាតិពីអង់គ្លេស ដែលទទួលបានកាលពីជាង ២សតវត្សកន្លងទៅនោះ ពួកគេក៏កំពុងតែអបអរសាទរ ចំពោះភាពឯករាជ្យនៅជិតពួកគេ ពីការរាតត្បាតជម្ងឺផងដែរ។

លោក ចូ បៃដិន បានមានប្រសាសន៍យ៉ាងដូច្នេះថា “កាលពី២៤៥ឆ្នាំមុន យើងបានប្រកាសភាពឯករាជ្យរបស់យើង ពីព្រះមហាក្សត្រដ៏ឆ្ងាយមួយអង្គ ហើយនៅថ្ងៃនេះ យើងខិតចូលទៅកាន់តែជិតធ្វើការ ប្រកាសភាពឯករាជ្យរបស់យើង ពីមេរោគដ៏សាហាវ។ នោះមិនមែននិយាយថា ការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ បានចប់ហើយនោះទេ” ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top