ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី កូរ៉េខាងត្បូង បង្ហាញកូនឆ្កែ ៧ក្បាល នៅលើហ្វេសប៊ុក ដែលជាមរតកនៃកាដូ ពីប្រធានាធិបតីកូរ៉េខាងជើង

បរទេស ៖ ប្រធានាធិបតីកូរ៉េខាងត្បូង គឺលោក មូនជេអ៊ីន បានបង្ហាញកូនឆ្កែចំនួន ៧ក្បាល ដែលបាជាឆ្កែផ្ទាល់ខ្លួន របស់គាត់ឈ្មោះ ម៉ារូ ដែលឆ្កែនេះ ជាផ្តល់អំណោយដល់គាត់ ដោយមេដឹកនាំ កូរ៉េខាងជើង គីមជុងអ៊ុន ។

យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា មេដឹកនាំកូរ៉េខាងជើង បានប្រគល់ឱ្យ លោកប្រធានាធិបតី មូន នូវសត្វឆ្កែពូជ Pungsan មួយគូ ដែលមួយឈ្មោះសុងខាង និងមួយទៀតឈ្មោះហ្គូមី ជាអំណោយមួយបន្ទាប់ ពីកិច្ចពិភាក្សាកំពូលទាំងពីរ ធ្វើឡើងនៅទីក្រុងព្យុងយ៉ាង កាលពីខែកញ្ញាឆ្នាំ ២០១៨ ។

លោកប្រធានាធិបតីមូនបានសរសេរ នៅលើគណនីហ្វេសប៊ុក របស់លោកថា ហ្គូមីបានផ្តល់កំណើត ឱ្យកូនឆ្កែស ចំនួនប្រាំពីរក្បាល ដែលមានបាជាម៉ារូ ហើយក៏ជាពូជ Pungsan ផងដែរកាលពីថ្ងៃសៅរ៍ ។

លោកប្រធានាធិបតី បានកត់សម្គាល់ថា វាមានរយៈពេលបួនសប្តាហ៍ ហើយចាប់តាំងពីកូនឆ្កែ បានកើតមក ហើយពួកគេបាន អភិវឌ្ឍធំធាត់យ៉ាងល្អ។ ប៉ុន្តែកូនឆ្កែមួយ បន្ទាប់ពីកំណើតពិបាក បានជួបប្រទះបញ្ហាហើយ តម្រូវឱ្យមានការយកចិត្ត ទុកដាក់ ពិសេសទាក់ទង នឹងការបំបៅ ៕ប្រែសម្រួលៈ ណៃ តុលា

To Top