ព័ត៌មានអន្តរជាតិ

អាស៊ាន កំពុងជាប់គាំង​ ការតែងតាំង ប្រេសិតពិសេស ដើម្បីជួយដោះស្រាយ វិបត្ដិនៅមីយ៉ាន់ម៉ា

សិង្ហបុរី ៖ រយៈពេល ៥ ខែហើយ ចាប់តាំងពីយោធាបានផ្តួលរំលំ រដ្ឋាភិបាលជាប់ឆ្នោត តាមបែបប្រជាធិបតេយ្យ នៅមីយ៉ាន់ម៉ា ហើយអាស៊ាន នៅតែមិនអាចតែងតាំង ប្រេសិតពិសេស ដើម្បីជួយដោះស្រាយវិបត្តិ នយោបាយរបស់ប្រទេស ជាសមាជិកនោះទេ ហើយឧបសគ្គធំមួយហាក់ ដូចជាការបែកបាក់គ្នា នៅក្នុងក្រុមអញ្ចឹងដែរ។

ការខ្វែងគំនិតគ្នាក្នុងចំណោម បណ្តាប្រទេសអាស៊ាន លើការជ្រើសរើសប្រេសិតនេះហាក់ ដូចជាជួយដល់យោធាមីយ៉ាន់ម៉ា ដែលចង់ចំណាយពេលវេលា ដើម្បីពង្រឹងការគ្រប់គ្រងរបស់ខ្លួន ប៉ុន្តែបញ្ហានេះក៏បាននាំឱ្យមានការអាក់អន់ចិត្តចំពោះអ្នកខ្លះ នៅក្នុងអាស៊ាន ដែលចង់ចូលរួមក្នុង បញ្ហានេះកាន់តែសកម្ម។

មេដឹកនាំ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលមានសមាជិក ១០ ប្រទេស បានឯកភាពលើ“ ការឯកភាពគ្នា ៥ ចំណុច” នៅឯកិច្ចប្រជុំកំពូលមួយ នៅរដ្ឋធានីហ្សាកាតា របស់ឥណ្ឌូនេស៊ី កាលពីខែមេសា ដែលរួមមានការតែងតាំង ប្រេសិតពិសេសអាស៊ាន ប្រចាំនៅប្រទេសមីយ៉ាន់ម៉ា ។

ប្រេសិតដែលបានឃ្លាំមើល នឹងព្យាយាមសម្រុះសម្រួលនៅក្នុងដំណើរ ការនៃការសន្ទនារវាង គណបក្សផ្សេងៗនៅក្នុងប្រទេស ដែលកងកម្លាំងគាំទ្រ លទ្ធិប្រជាធិបតេយ្យ ត្រូវបានគេបណ្តេញចេញពី អំណាចក្នុងរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈ ដែលមានមេដឹកនាំស៊ីវិលលោកស្រី អ៊ុងសាន ស៊ូជី បានឃុំខ្លួនក្នុងផ្ទះ ។

ប្រភពអាស៊ាន បានឲ្យដឹងថា មានបេក្ខភាព ៣ រូប គឺលោក Virasakdi Futrakul អតីតអនុរដ្ឋមន្រ្តីការបរទេសថៃ និងអ្នកការទូតជើងចាស់លោកហាសាន់ វីរ៉ាជូដា អតីតរដ្ឋមន្រ្តីការបរទេស ឥណ្ឌូនេស៊ី និងលោកស្រី រ៉ាហ្សាលី អ៊ីស្មេល ជាជនជាតិម៉ាឡេស៊ី ដែលជាបេសកជនពិសេស របស់អង្គការសហប្រជាជាតិប្រចាំ មីយ៉ាន់ម៉ា ក្នុងទសវត្សឆ្នាំ ២០០០ ដែលបំពេញការងារជាមួយ ជួយសម្រួលដល់ការផ្សះផ្សារជាតិ និងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេស ។

ប្រទេសថៃ ឥណ្ឌូនេស៊ី និង ម៉ាឡេស៊ី សុទ្ធតែចង់បានបុរស របស់ពួកគេធ្វើជាប្រេសិតដូចៗគ្នា ។ ប៉ុន្តែការផ្តោតការយកចិត្តទុកដាក់លើឥណ្ឌូនេស៊ី ប្រភពអាស៊ានមួយបានឲ្យដឹងថា ការតែងតាំងប្រេសិតអាស៊ាន ពេលនេះត្រូវបានពន្យាពេល“ ពីព្រោះប្រទេសខ្លះប្រកាន់ខ្ជាប់ថា អ្នកដែលតែងតាំងពួកគេ គួរតែជាប្រេសិត គឺឥណ្ឌូណេស៊ី” ៕ដោយ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top