ព័ត៌មានអន្តរជាតិ

ក្រុមភេរវករ ចំនួន ៥នាក់ ត្រូវបានសម្លាប់នៅភាគនីរតី នៃប្រទេសប៉ាគីស្ថាន

ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ថា ប្រភពពីប៉ូលិសបានឲ្យដឹងនៅថ្ងៃអង្គារនេះថា នាយកដ្ឋាននគរបាលប្រឆាំងនឹងក្រុមភេរវកម្មរបស់ប្រទេសប៉ាគីស្ថាន បានសម្លាប់ក្រុមភេរវករចំនួន៥នាក់ នៅក្នុងអំឡុងពេលប្រតិបត្តិការមួយនៅក្រុង Quetta ភាគនីរតី នៃប្រទេសប៉ាគីស្ថាន ។

ប្រភពពីនាយកដ្ឋានបានប្រាប់ដល់ស៊ិនហួថា ប្រតិបត្តិការត្រូវបានអនុវត្តនៅ ទីតំាងលាក់ខ្លួនរបស់ក្រុមភេរវករ កាលពីយប់ថ្ងៃចន្ទ នៅក្នុងតំបន់ Hazarganji នៃក្រុង Quetta រដ្ឋធានីនៃខេត្ត Balochistan ។

ប្រភពបានឲ្យដឹងថា ប៉ូលិសបានឡោមព័ទ្ធទីតាំងលាក់ខ្លួន និងបានស្នើឲ្យក្រុមសកម្មប្រយុទ្ធទម្លាក់អាវុធចុះ ប៉ុន្តែ ពួកគេបានធ្វើការបាញ់ប្រហារមកលើមន្ត្រីប៉ូលិស ដែលបាញ់តដៃវិញ ជាលទ្ធផល ក្រុមភេរវករចំនួន៥នាក់ បានសម្លាប់ ។

វាជាការប្រមូលយកអាវុធទ្រង់ទ្រាយធំ និងគ្រប់គ្រងបានសម្ភារៈជាច្រើនពីតាំងនោះ ។ ប៉ូលិសបាននិយាយថា ការសម្លាប់ក្រុមជនភេរវករទាំងនោះ ត្រូវបានធ្វើឡើងដែលក្រុមនេះបានគ្រោងធ្វើការ វាយប្រហារមកលើគោលដៅខេត្ត ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top