ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលថ្មី អ៊ីស្រាអ៊ែលបរាជ័យ ក្នុងការអនុម័ត ឲ្យបន្តច្បាប់ ផ្តល់សញ្ជាតិ ដ៏ចម្រូងចម្រាស

បរទេស៖ រដ្ឋសភា នៃប្រទេសអ៊ីស្រាអ៊ែល នៅថ្ងៃអង្គារនេះត្រូវបានគេដឹងថា មិនអាចអនុម័ត ទៅលើការបន្តច្បាប់ ស្តីពីការផ្តល់សញ្ជាតិ ដ៏ចម្រូងចម្រាសនោះបាននៅឡើយ ដែលជាច្បាប់រារាំង ទៅដល់ពលរដ្ឋ ជាជនជាតិប៉ាឡេស្ទីន ក្នុងការកាន់កាប់អចលនទ្រព្យ នៅក្នុងតំបន់ West Bank ឬ Gaza ទោះបីជាពួកគេបានរៀបការ ជាមួយនឹងប្តីប្រពន្ធជនជាតិ អ៊ីស្រាអ៊ែល ក្តី។

ការបោះឆ្នោតត្រូវបានធ្វើឡើង ដោយទទួលបានលទ្ធផលគាំទ្រ និងបដិសេធស្មើគ្នា ៥៩សម្លេងដូចគ្នា ទាំងដែលការពិភាក្សាវែកញែក បានប្រព្រឹត្តទៅអស់រយៈពេល ស្ទើរតែមួយយប់ពេញក្តី ដែលវាត្រូវបានគេមើលឃើញថា គឺជាតេស្តសាកល្បងសមត្ថភាព របស់មេដឹកនាំអ៊ីស្រាអ៊ែលថ្មី លោកនាយករដ្ឋមន្ត្រី Naftali Bennet។

ច្បាប់ផ្តល់សញ្ជាតិនេះ ត្រូវបានទទួលរង ការរិះគន់យ៉ាងខ្លាំង ហើយមកដល់ពេលនេះ វានឹងត្រូវផុតកំណត់ត្រឹម ពាក់កណ្តាលយប់ ថ្ងៃអង្គារនេះហើយ។

នេះមានន័យថា ពលរដ្ឋជនជាតិបាឡេស្ទីន រាប់ពាន់នាក់ ដែលបានរៀបការជាមួយ នឹងគ្រួសារជនជាតិអ៊ីស្រាអ៊ែល ដែលមិនទាន់អាចទទួលបាន សិទ្ធជាពលរដ្ឋ អ៊ីស្រាអ៊ែលនោះ នឹងអាចទទួលបានសិទ្ធនេះ ជាផ្លូវការហើយ ចាប់ពីពេលនេះតទៅ៕ ប្រែសម្រួល៖ស៊ុនលី

To Top