ព័ត៌មានអន្តរជាតិ

ប៉ូលិសក្រុងហុងកុង ចាប់ខ្លួន ជនសង្ស័យ ៩នាក់ គ្រោងធ្វើសកម្មភាព ភេរវកម្ម

ហុងកុង៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មាន នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ថា ប៉ូលិសក្រុងហុងកុង បានធ្វើការចាប់ខ្លួន មនុស្សចំនួន៩នាក់ ក្នុងនោះរួមទាំងសិស្សសាលា ចំនួន៦នាក់ ដោយដាក់ការសង្ស័យថា ប៉ុនប៉ងធ្វើសកម្មភាពភេរវកម្ម ។

សមាជិកនៃក្រុមនេះ គឺមានអាយុចន្លោះ១៥ឆ្នាំ និង៣៩ឆ្នាំ ។

ប៉ូលិសបាននិយាយថា ពួកគេបានជួយបន្ទប់មួយ នៅក្នុងសណ្ឋាគារមួយកន្លែង ដើម្បីបង្កើតគ្រាប់បែក និងគ្រោងបើកការ វាយប្រហារតុលាការក្រុង បណ្តាញដឹកជញ្ជូន និងនៅតាមដងផ្លូវនានា ។

ការចាប់ខ្លួន បានកើតឡើង ខណៈដែលមេដឹកនាំ ក្រុងហុងកុង Carrie Lam បានព្រមានប្រឆាំងនឹង ”គំនិតខុសច្បាប់” ដែលបានរាលដាលពេញទីក្រុង ។

ក្រុមនេះត្រូវបានចាប់ខ្លួន ក្រោមច្បាប់សន្តិសុខជាតិ ដែលប្រើប្រាស់ដើម្បីលុបបំបាត់ អំពើខុសច្បាប់ បន្ទាប់ពីមានការតវ៉ាគាំទ្រ ដល់លទ្ធិប្រជាធិបតេយ្យ អស់ជាច្រើនឆ្នាំភាគច្រើន ធ្វើឡើងដោយក្រុមសកម្មជនយុវវ័យ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top