Covid-19

Update: អាល្លឺម៉ង់ បន្ធរបន្ថយការរឹតត្បិត និង ដកបម្រាមនៃការហាមឃាត់ ចូលប្រទេសពីឥណ្ឌា និងប្រទេស៤ទៀត ដែលមានវីរុស Delta រីករាលដាល

បរទេស៖ ប្រទេសអាល្លឺម៉ង់ បានប្រកាសដកបម្រាមចូលនិងបន្ធូរបន្ថយការរឹតត្បិតការធ្វើដំណើរលើអ្នកដំណើរពីប្រទេសឥណ្ឌា និងប្រទេសចំនួនបួនផ្សេងទៀត ដែលជាកន្លែងដែលវីរុសកូរ៉ូណាបំលែងខ្លួនថ្មីឈ្មោះ Delta បានរីករាលដាល។

យោងតាមសារព័ត៌មាន INDIA TODAY ចេញផ្សាយនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅប្រទេសឥណ្ឌា លោក Walter J. Lindner បានមានប្រសាសន៍ថា « បានសន្យាថានឹងខិតខំធ្វើយ៉ាងណាដើម្បីបន្ធូរបន្ថយការរឹតបន្តឹងការធ្វើដំណើរសម្រាប់អ្នកដំណើរមកពីឥណ្ឌា និងធ្វើបច្ចុប្បន្នភាពអ្នកជាបន្ទាន់។ ចាប់ពីថ្ងៃស្អែកតទៅ អាល្លឺម៉ង់ នឹងដកការហាមឃាត់ការចូលនិងបន្ធូរបន្ថយច្បាប់ធ្វើដំណើរសម្រាប់ប្រទេសចំនួន ៥ ដែលមានវីរុស Delta បានរីករាលដាលរួមទាំង ឥណ្ឌា ផងដែរ ព័ត៌មានលម្អិតឆាប់ៗនេះនៅលើគេហទំព័រ …. »។

ទីភ្នាក់ងារសុខាភិបាលអាល្លឺម៉ង់បាននិយាយកាលពីថ្ងៃច័ន្ទថា ខ្លួននឹងដកបម្រាមលើអ្នកធ្វើដំណើរភាគច្រើនមកពីចក្រភពអង់គ្លេស ឥណ្ឌា និងប្រទេសចំនួនបីផ្សេងទៀត ដែលរងគ្រោះដោយវីរុសបំលែងខ្លួនថ្មី Delta៕ប្រែសម្រួលៈ ណៃ តុលា

To Top