ព័ត៌មានអន្តរជាតិ

Update: ក្រុមអ្នកជួយសង្គ្រោះជប៉ុន កំពុងតស៊ូដើម្បីរកទីតាំងរាប់សិប នៅក្នុងកន្លែងបាក់ដី

បរទេស៖ ក្រុមអ្នកជួយសង្គ្រោះបានបង្ហាញក្តីសង្ឃឹមថា នឹងរកឃើញមនុស្សយ៉ាងតិច ៦៤ នាក់ ដែលត្រូវបានកប់នៅក្រោមភក់និងបំណែក នៅក្នុងទីប្រជុំជនថ្ងៃឈប់សម្រាករបស់ជប៉ុន ដែលត្រូវបានវាយប្រហារដោយការរអិលបាក់ដីដ៏មហន្តរាយជាមួយនឹងក្រុមដែលគ្រោងនឹងបន្តការរុករកអ្នករស់រានមានជីវិតនៅថ្ងៃអង្គារ។

យោងតាមសារព័ត៌មាន msn ចេញផ្សាយនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ទាហាននិងបុគ្គលិកសង្គ្រោះបន្ទាន់ បានប្រើបង្គោលកាន់ដៃ និង ម៉ាស៊ីនសម្រាប់ជីកមេកានិច ដើម្បីរែងយកកំទេចកំទីភក់ចេញ ពីរថ្ងៃបន្ទាប់ពីមានទឹកជំនន់បង្កជាការបាក់ដីពីលើភ្នំ និងតាមរយៈផ្នែកខ្លះនៃរមណីយដ្ឋាននៅរដូវក្តៅ Atami នៅកណ្តាលប្រទេសជប៉ុន។

មនុស្ស ៤ នាក់ត្រូវបានគេអះអាងថាបានស្លាប់ ទោះបីជាក្រុមមន្រ្តីកំពុងព្យាយាមចង្អុលបង្ហាញកន្លែងដែលមនុស្សរាប់សិបបានកប់ ខណៈពួកគេស្វែងរកទៅលើកម្ទេចបំណែកនៃផ្ទះចំនួន ១៣០ និងអគារផ្សេងទៀតដែលត្រូវបានបំផ្លាញ៕

ប្រែសម្រួលៈ ណៃ តុលា

To Top