ព័ត៌មានអន្តរជាតិ

វីវរហើយ! ទីក្រុងធំបំផុត​ របស់វៀតណាម កំពុងព្រួយបារម្ភ នឹងការស្វែងរកទិញទំនិញ ដែលភ័យខ្លាច នឹងការបិទប្រទេស ខណៈមានការឆ្លងខ្លាំង នៃជំងឺកូវីដ-១៩

ហាណូយ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ថាការគិតគូរពីការរឹតត្បិត ដល់ការធ្វើដំណើរ បានបង្កឱ្យមានការទិញទំនិញ ដែលមានការភិតភ័យយ៉ាងខ្លាំង នៅក្នុងមជ្ឈមណ្ឌល សេដ្ឋកិច្ចហូជីមិញ ប្រទេសវៀតណាម នៅថ្ងៃពុធនេះ ដែលជាចំណុច កណ្តាលនៃការផ្ទុះឡើងនៃវីរុសនេះ ខណៈប្រព័ន្ធផ្សព្វផ្សាយ បានរាយការណ៍ពីភាព ចលាចលនៅឯពន្ធនាគារទីក្រុងមួយដែលអ្នកទោស រាប់សិបនាក់បានឆ្លង វីរុស ។

ក្រសួងសុខាភិបាល បានឲ្យដឹង ថា អ្នកដំណើរនៅខាងក្រៅ ទីក្រុងចំនួន៩លាននាក់ នឹងត្រូវទទួលការដាក់ឲ្យនៅដាច់ឆ្ងាយ និងសាកល្បងនៅគោលដៅ របស់ពួកគេមួយថ្ងៃ បន្ទាប់ពីជើងហោះហើរ រាប់សិបត្រូវបានផ្អាកដើម្បីគ្រប់គ្រងការរីករាលដាលជំងឺ ។

សាក្សីបានឲ្យដឹងថា តូបលក់ឥវ៉ាន់នៅផ្សារទំនើប ត្រូវបានគេចាកចេញតាំង ពីយប់ថ្ងៃអង្គារ ដើម្បីត្រៀម វិធានការតឹងរឹង ខណៈដែលប្រទេសនេះ បានរាយការណ៍ថា មានករណីឆ្លងវីរុសកូរ៉ូណា ប្រចាំថ្ងៃជាង១.០០០នាក់ ជាលើកដំបូង ។

សាក្សីម្នាក់ដែលសុំ មិនបញ្ចេញឈ្មោះ Huong បាននិយាយថា “ ពួកគេបានទិញអ្វីៗគ្រប់យ៉ាង ហើយឥឡូវនេះខ្ញុំមិនអាចទិញអាហារសម្រាប់កូនៗខ្ញុំបានទេ សូម្បីតែពងមាន់ក៏ដោយ” ។

អ្នកស្រុកឈ្មោះ Truong Thi Ngoc បាននិយាយថា ទីផ្សារបានបិទ ហើយការស្វែងរកស្បៀង អាហារគឺពិបាកណាស់ ។
លោក Ngoc បាននិយាយថា “ តូបដាក់ឥវ៉ាន់ជាច្រើន នៅទំនេរទាំងស្រុង ហើយខ្ញុំមានការព្រួយ បារម្ភយ៉ាងខ្លាំងអំពីស្ថានភាពនេះ” ។

គួរបញ្ជាក់ថា ប្រទេសវៀតណាម មានការផ្ទុះការឆ្លងជំងឺបង្កដោយវីរុសកូរ៉ូណាច្រើនបំផុត ប៉ុន្តែការឆ្លងបច្ចុប្បន្ននេះ មានរយៈពេលជាង ពីរខែមកហើយ ។ ទីក្រុងហូជីមិញ បានកត់ត្រាករណីថ្មីចំនួន៦១៧នាក់ ក្នុងចំណោម៦៧៧ករណី ដែលត្រូវបានរាយការណ៍ទូទាំង ប្រទេស គិតត្រឹមរសៀលថ្ងៃពុធនេះ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top