ព័ត៌មានអន្តរជាតិ

មូលដ្ឋាន មានកងទ័ពអាមេរិក នៅអ៊ីរ៉ាក់ រងការវាយប្រហារ ដោយគ្រាប់រ៉ុកកែត

បរទេស ៖ យោធាសហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃពុធថា មនុស្សពីរនាក់បានរងរបួសស្រាល ក្រោយមានគ្រាប់រ៉ុកកែត យ៉ាងតិច១៤គ្រាប់ វាយប្រហារមកលើមូលដ្ឋាន អ៊ីរ៉ាក់មួយកន្លែង ដែលមានកងទ័ព សហរដ្ឋអាមេរិក និងកងកម្លាំង អន្តរជាតិផ្សេងទៀត ។

លោកវរសេនីយ៍កងទ័ព អាមេរិក Wayne Marotto ជាមន្ត្រីនាំពាក្យឲ្យ កងកម្លាំងចម្រុះ បាននិយាយក្នុង សេចក្តីថ្លែង ការណ៍មួយ ថា “នៅម៉ោងប្រមាណ១២និង៣០នាទីយប់ ម៉ោងក្នុងតំបន់ មូលដ្ឋានទ័ពអាកាស Ain Al-Assad បានរង ការវាយប្រហារ ដោយគ្រាប់រ៉ុកកែត ចំនួន១៤គ្រាប់។ គ្រាប់រ៉ុកកែតបានធ្លាក់លើមូលដ្ឋាន និងបរិវេណជុំវិញ ហើយវិធានការការពារ កងកម្លាំងបានធ្វើដំណើរ ការឡើង” ។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោ យទីភ្នាក់ងារសារព័ត៌មាន CNBC នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា លោក Wayne Marotto បានមានប្រសាសន៍ បន្ថែមទៀតថា កងកម្លាំងសហរដ្ឋអាមេរិក ទាំងអស់ ត្រូវបានរាប់បញ្ចូល និងថាការខូចខាត នៅតែកំពុងត្រូវបានវាយតម្លៃ នៅលើមូលដ្ឋាន នៅឡើយ ។

គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ចូ បៃដិន បានបញ្ជាឲ្យបើកការវាយ ប្រហារតាមអាកាស នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ទៅលើទីតាំងដែលក្រុមកង កម្លាំងជីវពលគាំទ្រ ដោយអ៊ីរ៉ង់ប្រើប្រាស់ ហើយវាជាលើកទីពីរ ដែលលោក បៃដិន បញ្ជាឲ្យធ្វើការឆ្លើយ តបយោធា នៅក្នុងតំបន់ ស្របពេលមានភាពផុយស្រួយ ផ្នែកការទូតជុំវិញការស្តារឡើងវិញ នូវកិច្ចព្រមព្រៀង នុយក្លេអ៊ែអ៊ីរ៉ង់ឆ្នាំ២០១៥ ៕ ប្រែសម្រួល៖ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top