បរទេស៖ប្រទេសអ៊ីស្រាអ៊ែលកាល ពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានឈានទៅដល់កិច្ចព្រមព្រៀងក្នុងការផ្តល់ជាទឹកស្អាតរហូតទៅដល់៥០លានម៉ែត្រគូប ទៅឲ្យប្រទេសហ្ស៊កដានី ដែលជាការបញ្ជាទិញនាពេលកន្លង។
សេចក្តីប្រកាសដែលត្រូវបាន ធ្វើឡើងដោយក្រសួងការបរទេសនៃ ប្រទេសហ្ស៊កដានីបានបន្ថែមទៀតថាកិច្ចព្រមព្រៀងដែល ត្រូវបានធ្វើឡើងក្នុងអំឡុងពេល នៃជំនួបប្រជុំគ្នារវាង រដ្ឋមន្ត្រីក្រសួងការបរទេសហ្ស៊កដានីលោក Ayman Safadi និងរដ្ឋមន្ត្រីក្រសួងការបរទេស អ៊ីស្រាអ៊ែលលោក Yair Lapid ។
រដ្ឋមន្ត្រីទាំង២ ភាគីបានបញ្ជាក់ថាក្រុមការងារ បច្ចេកទេសនឹងអាចជួបគ្នាក្នុងរយៈ ពេលប៉ុន្មានថ្ងៃខាងមុខដើម្បីបញ្ចប់ទៅនៃការ ត្រួតពិនិត្យទៅលើកិច្ចការងារ កិច្ចព្រមព្រៀងនិងដំណើរការដឹក ជញ្ជូនទឹកស្អាតលើកនេះ។
ភាគីទាំងពីរក៏បានលើក យកប្រធានបទអំពីកិច្ចពិភាក្សា ដើម្បីសន្តិភាពរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនមកធ្វើជា ប្រធានបទផងដែរ៕
ប្រែសម្រួល៖ស៊ុនលី