ព័ត៌មានអន្តរជាតិ

ជប៉ុន-IAEA នឹងសហការគ្នាលើការគ្រប់គ្រងការបញ្ចេញ ទឹកវិទ្យុសកម្មហ្វូគូស៊ីម៉ា ចូលមហាសមុទ្រប៉ាស៊ីហ្វិក


តូក្យូ៖ រដ្ឋាភិបាលជប៉ុន និងអង្គការថាមពលអាតូមិកអន្តរជាតិ IAEA បានព្រមព្រៀងគ្នាកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីធ្វើការរួមគ្នា ដើម្បីតាមដានការបញ្ចោញទឹកវិទ្យុសកម្មរបស់ជប៉ុន ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ចូលទៅក្នុងសមុទ្រ។

ក្រសួងការបរទេសជប៉ុន បានឲ្យដឹងថា ប្រទេសជប៉ុន មើលឃើញថាការចូលរួមរបស់ក្រុមឃ្លាំមើលនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក គឺមានសារៈសំខាន់ពីទស្សនៈនៃការធានានូវភាពជឿជាក់និងតម្លាភាពនៅក្នុងដំណើរការត្រួតពិនិត្យនេះ ចំពេលមានការប្រឆាំងយ៉ាងខ្លាំងពីសំណាក់ប្រទេសជិតខាង ចំពោះផែនការបញ្ចេញទឹក ដែលត្រូវបានបន្សុទ្ធរួចចូលក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។

ក្រសួងបានឲ្យដឹងថា ក្រោមកិច្ចព្រមព្រៀងនេះប្រទេសជប៉ុន និង IAEA នឹងសហការក្នុងការត្រួតពិនិត្យសុវត្ថិភាព និងបទប្បញ្ញត្តិនៃការបញ្ចោញទឹក ក៏ដូចជាក្នុងការវាយតម្លៃពីផលប៉ះពាល់នៃការបញ្ចោញចូលទៅក្នុងសមុទ្រ។

យោងតាមក្រសួងបានឱ្យដឹងថា ក្រុមការងារនឹងត្រូវបង្កើតឡើងនៅក្នុងលេខាធិការដ្ឋាន IAEA ដើម្បីផ្តល់ការគាំទ្រ ហើយខ្លួននឹងរួមបញ្ចូលក្រុមអ្នកជំនាញ ដែលមានការទទួលស្គាល់ជាអន្តរជាតិមួយ ដែលជ្រើសរើសដោយទីភ្នាក់ងារមកពីរដ្ឋជាសមាជិករបស់ខ្លួន។

រដ្ឋាភិបាលជប៉ុនបានសម្រេចកាលពីខែមេសា ក្នុងការបញ្ចេញទឹកវិទ្យុសកម្មដែលបានសបន្សុទ្ធរួច ដែលបានកកកុញនៅឯរោងចក្រហ្វូគូស៊ីម៉ាដែលទទួលរងគ្រោះវាយប្រហារ ដោយសារគ្រោះរញ្ជួយដី និងគ្រោះមហន្តរាយស៊ូណាមីកាលពីឆ្នាំ២០១១។

ទឹកបានបូមចូលរ៉េអាក់ទ័រ ដែលបាក់បែកនៅឯរោងចក្រហ្វូគូស៊ីម៉ាដាយឈី ដើម្បីធ្វើឱ្យប្រេងឥន្ធនៈរលាយលាយជាមួយទឹកភ្លៀង និងទឹកក្រោមដី កំពុងត្រូវបានបន្សុទ្ធដោយប្រើប្រព័ន្ធកែច្នៃរាវកម្រិតខ្ពស់៕


ដោយ ឈូក បូរ៉ា

To Top