ព័ត៌មានអន្តរជាតិ

អ្នកនយោបាយហៃទី សង្ស័យពីការពាក់ព័ន្ធ របស់ទាហានកូឡុំប៊ី ក្នុងការធ្វើឃាត ប្រធានាធិបតី Moise

បរទេស ៖ អតីតសមាជិកសភាហៃទី និងជាបេក្ខជនប្រធានាធិបតីលោក Steven Benoit បានសម្តែងការងឿងឆ្ងល់អំពីការជាប់ពាក់ព័ន្ធនឹងទាហានកូឡុំប៊ី ក្នុងការធ្វើឃាតប្រធានាធិបតី Jovenel Moise ដោយបង្ហាញថា សន្តិសុខនៃគេហដ្ឋានឯកជនរបស់លោកអាចនឹងចុះខ្សោយ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Benoit បានប្រាប់ ស្ថានីយវិទ្យុកូឡុំប៊ី Wថា «ជាធម្មតាលំនៅដ្ឋាន របស់លោកប្រធានាធិបតី Jovenel Moise ត្រូវបានការពារ ដោយអង្គភាពសន្តិសុខវិមានជាតិ។ ប្រសិនបើជនជាតិកូឡុំប៊ី ពិតជាបានចូលរួម តើពួកគេមិនធ្វើឱ្យប៉ូលិស ណាម្នាក់រងរបួសដោយរបៀបណា?» ។

ផ្ទាំងពាណិជ្ជកម្ម

យោងតាមប៉ូលីស របស់ហៃទី ក្រុមក្រុមជនជាតិកូឡុំប៊ីដែលមានគ្នា ២៦ នាក់ និងជនជាតិអាមេរិក ២ នាក់ បានបាញ់ប្រធានាធិបតី Moise នៅក្នុងផ្ទះរបស់គាត់ កាលពីថ្ងៃពុធ។

ប៉ូលីសជាតិបានប្រកាស នៅថ្ងៃសុក្រនេះថា ជនជាតិកូឡុំប៊ី ១៧ នាក់ និងជនជាតិអាមេរិក ពីរនាក់ ដើមកំណើតហៃទី ដែលសង្ស័យថាបានចូល រួមក្នុងការធ្វើឃាតត្រូវបានឃុំខ្លួន ។ ជាមួយគ្នានេះដែរមេប៉ូលីសកូឡុំប៊ី បានបញ្ជាក់ថា ជនសង្ស័យ ៦ នាក់ ដែលក្នុងនោះ ២ នាក់ត្រូវបានលុបឈ្មោះចោល គឺជាទាហានកូឡុំប៊ី រីឯអ្នកផ្សេងទៀត មិនមែនជាសមាជិក សកម្មរបស់កងទ័ពជាតិទេ ៕ប្រែសម្រួលៈ ណៃ តុលា

To Top