ព័ត៌មានអន្តរជាតិ

វៀតណាម រកឃើញអ្នកឆ្លងវីរុស កូវីដ១៩ រហូតដល់ជាងពាន់នាក់ ៣ថ្ងៃជាប់គ្នា

បរទេស៖ ក្រសួងសុខាភិបាល ប្រទេសវៀតណាម បានរាយការណ៍នូវកំណត់ត្រា ឆ្លងវីរុសថ្មីមួយនៃការឆ្លងមេរោគកូវីដ១៩ ក្នុងមួយថ្ងៃដោយមានរហូតដល់ទៅ ១ ៨៤៤ ករណី នៅតាមតំបន់ចំនួន ៣១ នៅថ្ងៃសៅរ៍ ទី១០កក្កដា។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ការឆ្លងច្រើននេះ គឺជាថ្ងៃទីបីជាប់ៗគ្នា ដែលកត់សំគាល់កំណត់ត្រាថ្មី ក្នុងករណីឆ្លងវីរុសក្នុងស្រុក។

ភាគច្រើននៃករណីឆ្លងថ្មី គឺស្ថិតនៅក្នុងទីក្រុងហូជីមិញ មាន ១.៣២០ ករណី និងបណ្តាខេត្តភាគខាងត្បូង ដូចជា Bình Dương (140), Tiền Giang (75), Đồng Tháp (58) និងខេត្ត Đồng Nai (37) ជាដើម។

ក្នុងចំណោមករណីឆ្លងទាំងអស់ គឺ ១ ៤៩៥ ករណី ត្រូវបានរកឃើញនៅតំបន់ សម្រាប់ធ្វើចត្តាឡីស័ក និង តំបន់បិទទ្វារ ហើយគិតត្រឹមថ្ងៃសៅរ៍ វៀតណាមបានកត់ត្រា ករណីឆ្លងក្នុងស្រុកសរុប ២៥ ៩៤៧ ករណី និងករណីនាំចូល ១.៩១៦ ករណី៕ ប្រែសម្រួលៈ ណៃ តុលា

To Top