ព័ត៌មានអន្តរជាតិ

អូស្រ្តាលី មានករណីស្លាប់ ដោយសារវីរុសកូវីដ១៩ ជាលើកដំបូង នៅឆ្នាំនេះ

បរទេស ៖ ប្រទេសអូស្រ្តាលី បានប្រកាសពីការស្លាប់ ទាក់ទងនឹងវីរុសកូវីដ១៩ ដំបូងបង្អស់របស់ខ្លួន នៅក្នុងការផ្ទុះវីរុស ក្នុងទីក្រុងស៊ីដនី នាថ្ងៃអាទិត្យនេះ ដែលជាទីក្រុងធំបំផុត របស់ប្រទេសនេះ កំពុងព្យាយាម គ្រប់គ្រងលើវីរុស បំលែងថ្មី Delta ។

យោងតាមសារព័ត៌មាន FRANCE24 ចេញផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ស្ត្រីដែល មានអាយុ ៩០ ឆ្នាំបានស្លាប់កាលពីថ្ងៃសៅរ៍ ប៉ុន្មានម៉ោងបន្ទាប់ពីការធ្វើតេស្តិ៍ វិជ្ជមាន Covid-19 ហើយក៏ជាការស្លាប់ដំបូង ពីការឆ្លងមេរោគ ក្នុងស្រុកនៅអូស្ត្រាលី ក្នុងឆ្នាំនេះ ។

ការស្លាប់នេះ បានកើតឡើង នៅពេលដែលអាជ្ញាធរ បានប្រកាសនូវករណីឆ្លងថ្មីចំនួន ៧៧ ករណី ហើយបានព្រមានថា ចំនួននឹងត្រូវបានរំពឹងថា នឹងកើនឡើងខ្ពស់ជាង ១០០ នៅថ្ងៃច័ន្ទ ។

នាយករដ្ឋមន្ត្រីរដ្ឋ New South Wales លោកស្រី Gladys Berejiklian បាននិយាយថា“ ថ្ងៃស្អែកនិងពីរបីថ្ងៃក្រោយ នឹងកាន់តែអាក្រក់ទៅ ៗ ដែលយើងបានឃើញ នាពេលបច្ចុប្បន្ននេះ” ។

ឥឡូវនេះ ទីក្រុងស៊ីដនី ស្ថិតនៅក្នុងការចាក់សោរ សប្តាហ៍ទី ៣ (បិទខ្ទប់ ) របស់ខ្លួនប៉ុន្តែចំនួនករណីថ្មី នៅតែបន្តកើនឡើងក្នុង ចំណោមប្រជាជនដ៏ច្រើន ដែលមិនទាន់បានចាក់វ៉ាក់សាំង ៕
ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top