Covid-19

ករណីឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃនៅវៀតណាម កើនឡើងខ្ពស់បំផុត ៤ថ្ងៃជាប់គ្នា

ហាណូយ៖ យោងតាមក្រសួងសុខាភិបាលវៀតណាម បានឲ្យដឹងថា ប្រទេសវៀតណាមបានរាយការណ៍ នូវករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ១,៩៥៣ករណី កាលពីថ្ងៃអាទិត្យ ដែលមានចំនួនខ្ពស់ ជាងកំណត់ត្រាមុនចំនួន ១,៨៥៣ ករណីដែលបានចុះឈ្មោះកាលពីថ្ងៃសៅរ៍។

យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ដកស្រង់ប្រភពពីក្រសួងសុខាភិបាល វៀតណាមបានឲ្យដឹងថា ការឆ្លងថ្មីរួមមានការឆ្លងក្នុងស្រុកចំនួន ១,៩៤៥ករណី និងករណីនាំចូលចំនួន ៨ករណី ដែលធ្វើឱ្យចំនួនសរុបកើនឡើងដល់ ២៩,៨១៦ ករណី។

ក្នុងចំណោមករណីសហគមន៍ចំនួន ១,៣៩៧ នាក់ ត្រូវបានរាយការណ៍ នៅភាគខាងត្បូងទីក្រុងហូជីមិញ ២៣៤ករណី នៅខេត្ត Binh Duong ភាគខាងត្បូង និង ៥០ករណី នៅខេត្ត Dong Thap ភាគខាងត្បូង។

កាលពីថ្ងៃអាទិត្យក្រសួង ក៏បានបញ្ជាក់ដែរថាអ្នកជំងឺកូវីដ-១៩ ចំនួន ៤ នាក់ទៀត បានស្លាប់ដែលធ្វើឱ្យចំនួនអ្នកស្លាប់ ដែលទាក់ទងនឹងមេរោគនេះកើនឡើងដល់ ១១៦ នាក់។

នៅទូទាំងប្រទេសវៀតណាមអ្នកជំងឺ ៩,២៧៥ នាក់ ដែលត្រូវបានព្យាបាល ជាសះស្បើយរហូតមកដល់ពេលនេះ ដែលបានជាសះស្បើយកើនឡើង ៧១ នាក់ពីថ្ងៃសៅរ៍។

យោងតាមក្រសួងសុខាភិបាលបានឱ្យដឹងថា គិតត្រឹមថ្ងៃអាទិត្យម្សិលមិញនេះ ប្រទេសវៀតណាមបានចុះបញ្ជីករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ២៧៨៩២ ករណីក្នុងនោះមាន ២៦.៣២២ ករណីត្រូវបានរកឃើញចាប់តាំងពីការ ផ្ទុះឡើងចុងក្រោយបង្អស់នៅចុងខែមេសានេះ ៕

ដោយ ឈូក បូរ៉ា

To Top