ព័ត៌មានអន្តរជាតិ

វ៉ាក់សាំង Moderna ២ លានដូស ដែលបរិច្ចាគដោយអាមេរិក បានដឹកមកដល់ទីក្រុងហាណូយ វៀតណាមហើយ

បរទេស៖ វ៉ាក់សាំងវ៉ាក់សាំង Covid-19 របស់ក្រុមហ៊ុន Moderna ចំនួន ២ លានដូស ដែលឧបត្ថម្ភដោយសហរដ្ឋអាមេរិកតាមរយៈកម្មវិធី Covax បានមកដល់ទីក្រុងហាណូយកាលពីព្រឹកថ្ងៃសៅរ៍។ ទាំងនេះគឺជាផ្នែកមួយនៃវ៉ាក់សាំងចំនួន ៨០ លានដូសដែលប្រធានាធិបតីអាមេរិក Joe Biden បានសន្យាបរិច្ចាគទៅប្រទេសផ្សេងៗ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា វ៉ាក់សាំងប្រហែលជា ៤១ លានដូស នឹងត្រូវបានចែកចាយតាមរយៈ Covax ដែលវៀតណាមស្ថិតក្នុងចំណោមអ្នកទទួលផលពីអាស៊ី ហើយអ្វីដែលនៅសល់គឺសម្រាប់“ អាទិភាពក្នុងតំបន់និងអ្នកទទួលផ្សេងទៀត” រួមទាំងប្រទេសវៀតណាមផងដែរ។

ផ្ទាំងពាណិជ្ជកម្ម

ថ្លែងនៅក្នុងពិធីមួយដែលបញ្ជាក់ពីការមកដល់លោកភារធារី Christopher Klein បាននិយាយថា “ ការដឹកជញ្ជូននេះផ្តល់ឱ្យយើងនូវក្តីសង្ឃឹមថា ការបញ្ចប់នៃការប្រយុទ្ធប្រឆាំងនឹង Covid-19 ។ វាផ្តល់ឱ្យយើងនូវក្តីសង្ឃឹមថា យើងនឹងអាចវិលត្រឡប់ទៅរកជីវិតធម្មតារបស់យើងវិញ” នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងហាណូយ៕

ប្រែសម្រួលៈ ណៃ តុលា

To Top