ព័ត៌មានអន្តរជាតិ

ពលរដ្ឋគុយបា រាប់ពាន់នាក់នាំគ្នាធ្វើបាតុកម្មដ៏កម្រ ប្រឆាំងនឹងរដ្ឋាភិបាលរបស់ប្រធានាធិបតី Miguel Diaz-Canel

បរទេស៖ ប្រជាជនគុយបារាប់ពាន់នាក់ បានចូលរួមក្នុងការតវ៉ាដ៏កម្រមួយ កាលពីថ្ងៃអាទិត្យ ប្រឆាំងនឹងរដ្ឋាភិបាលកុម្មុយនិស្ត ដោយដើរដង្ហែតាមទីក្រុង ដោយនាំគ្នាស្រែកថា “ ទម្លាក់របបផ្តាច់ការ” និង“ យើងចង់បានសេរីភាព” ។

យោងតាមសារព័ត៌មាន Yahoo News ចេញផ្សាយនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ការតវ៉ានៅ San Antonio de los Banos ជាទីប្រជុំជនមួយដែលមានប្រជាជនប្រមាណ ៥០ ០០០ នាក់ នៅភាគនិរតីនៃទីក្រុងហាវ៉ាណា បានកើតឡើងនៅពេលដែលប្រទេសគុយបា កំពុងជួបប្រទះនូវដំណាក់កាលដ៏ធ្ងន់ធ្ងរបំផុត នៃការឆ្លងរាលដាលនៃវីរុសនេះ។

បាតុករមួយចំនួនដែលភាគច្រើនជាយុវជនបានស្រែកជេរប្រមាថប្រឆាំងនឹងលោកប្រធានាធិបតី Miguel Diaz-Canel ដែលបានចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ។ នេះបើយោងតាមវីដេអូស្ម័គ្រចិត្តដែលបានបង្ហោះតាមអ៊ីនធឺណេត ខណៈដែលអ្នកផ្សេងទៀតបានប្រកាសថា“ យើងមិនខ្លាចទេ” ។

កំហឹងក្នុងសង្គមត្រូវបានជំរុញឡើង ដោយខ្សែបន្ទាត់ស្បៀងអាហារយ៉ាងយូរ និងការខ្វះខាតថ្នាំពេទ្យ ចាប់តាំងពីការរីករាលដាលនៃ Covid-19 ដោយគុយបា ស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក៕

ប្រែសម្រួលៈ ណៃ តុលា

To Top