ព័ត៌មានអន្តរជាតិ

សេតវិមាន​ មិនបដិសេធសំណើ ប្រទេសហៃទី សុំទ័ពអាមេរិក

បរទេស៖ សេតវិមាន បាននិយាយនៅថ្ងៃចន្ទសប្ដាហ៍នេះថា សហរដ្ឋអាមេរិក នៅតែកំពុងពិនិត្យមើល សំណើសុំកងទ័ព ដែលបានធ្វើឡើង ដោយនាយករដ្ឋមន្ត្រី បណ្ដោះអាសន្ន របស់ប្រទេសហៃទី គឺលោក Claude Joseph ដើម្បីជួយរក្សាសន្តិសុខ អាកាសយានដ្ឋាន និងទីតាំងសំខាន់ៗផ្សេងទៀត ក្រោយមានការធ្វើឃាត លោកប្រធានាធិបតី Jovenel Moise។

លេខាធិការផ្នែកព័ត៌មាន សេតវិមាន លោកស្រី Jen Psaki តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ប្រាប់ថា ថ្នាក់ដឹកនាំនយោបាយ នៃប្រទេសហៃទី នៅតែមិនទាន់ច្បាស់លាស់ និងថា វាសំខាន់ណាស់ សម្រាប់មេដឹកនាំប្រទេស ដែលត្រូវរួបរួមគ្នាប្រកាន់យក មាគ៌ាសាមគ្គីគ្នាឆ្ពោះទៅមុខ។

យោងតាមការចេញផ្សាយ របសទីភ្នាក់ងារសារព័ត៌មាន Euronews នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា លោកស្រីបាននិយាយ ដល់ការស្នើសុំ របស់ប្រទេសហៃទី ឲ្យបញ្ជូនកងទ័ពអាមេរិក ទៅនោះថា “វានៅតែកំពុងស្ថិតនៅក្រោម ការពិនិត្យមើលនៅឡើយ” ហើយនៅពេលគេសួរថា តើវាត្រូវបានបដិសេធ ហើយឬនៅនោះ លោកស្រីបានឆ្លើយថា “នៅទេ”។

ផ្ទាំងពាណិជ្ជកម្ម

លោកប្រធានាធិបតី សហរដ្ឋអាមេរិក ចូ បៃដិន បាននិយាយប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃចន្ទសប្ដាហ៍នេះថា រដ្ឋបាលរបស់លោក កំពុងតែធ្វើការពិនិត្យមើល យ៉ាងយកចិត្តទុកដាក់ ចំពោះស្ថានភាពវិវត្តន៍ នៅក្នុងប្រទេសហៃទី។

លោក បៃដិន បានមានប្រសាសន៍យ៉ាងដូច្នេះថា “ប្រជាជននៃប្រទេសហៃទី សមនឹងទទួលបាន សន្តិភាពនិងសន្តិសុខ ហើយថ្នាក់ដឹកនាំនយោបាយ នៃប្រទេសហៃទី ចាំបាច់ត្រូវតែរួបរួមគ្នា សម្រាប់ផលប្រយោជន៍ ដ៏ល្អរបស់ប្រទេសខ្លួន”៕ ប្រែសម្រួល៖ប៉ាង កុង

To Top