ព័ត៌មានអន្តរជាតិ

កាណាដាគ្រោង ផ្តល់ជំនួយ ជាវ៉ាក់សាំង AstraZeneca ជាង១៨ លានដូស ទៅឲ្យបណ្តាប្រទេស ក្រីក្រនិងមធ្យម

បរទេស៖កាលពីថ្ងៃចន្ទម្សិលមិញនេះ ប្រទេសកាណាដាបានធ្វើការប្រកាសនឹង បរិច្ចាគវ៉ាក់សាំងប្រភេទ AstraZeneca របស់ខ្លួនទៅឲ្យបណ្តាប្រទេស ក្រីក្រនិងមធ្យម
ទាំងឡាយ នៅលើលោក។

មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលប្រទេស កាណាដាលោក Anita Anand បានថ្លែងប្រាប់ទៅកាន់សន្និសិតកាសែតថាវ៉ាក់សាំងទាំងនោះគឺជាផ្នែក នៃការបញ្ជាទិញរបស់រដ្ឋាភិបាល ជាមួយនឹងក្រុមហ៊ុន ផលិតហើយវានឹងត្រូវយក ទៅប្រើប្រាស់ នៅក្នុងកម្មវិធី COVAX របស់អង្គការសុខភាពពិភពលោក។

កញ្ចប់វ៉ាក់សាំងទាំងនេះត្រូវបានគេមើលឃើញថា គឺជាការបរិច្ចាគបន្ថែម ពិសំណាក់រដ្ឋាភិបាលនៃប្រទេសកាណាដា ក្រោយការបរិច្ចាគជាកញ្ចប់ប្រាក់ ប្រមាណជា៣៥០លានដុល្លារ
ម្តងហើយទៅឲ្យកម្មវិធី COVAX ដូចគ្នាដដែលនេះ។

គួរឲ្យដឹងដែរថាមកដល់ពេលនេះ ពលរដ្ឋកាណាដា៧៩ភាគរយរួចមកហើយ ដែលបានទទួលវ៉ាក់សាំងដូសដំបូងហើយ៥៥ភាគរយទៀត បានទទួលវ៉ាក់សាំងរួចរាល់ទាំងពីរលើក៕

ប្រែសម្រួល៖ស៊ុនលី

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top