ព័ត៌មានអន្តរជាតិ

ជប៉ុន ព្រមានពីវិបត្តិជុំវិញបញ្ហាតៃវ៉ាន់ ជាហានិភ័យកើនឡើង ពីការប្រជែងគ្នារវាងអាមេរិក និងចិន

បរទេស៖នៅក្នុងរបាយការណ៍ ការពារជាតិប្រចាំឆ្នាំរបស់ខ្លួន ប្រទេសជប៉ុន បាននិយាយប្រាប់ថា ភាពតានតឹងយោធាដែលកំពុងកើនឡើង ជុំវិញបញ្ហាតៃវ៉ាន់ ក៏ដូចជាការប្រជែងគ្នាផ្នែកសេដ្ឋកិច្ចនិងបច្ចេកវិទ្យា រវាងប្រទេសចិននិងសហរដ្ឋអាមេរិក គម្រាមកំហែងសន្តិភាព និងស្ថិរភាពនៅអាស៊ីបូព៌ា ស្របពេលដែលតុល្យភាពអំណាច ក្នុងតំបន់ផ្លាស់ប្តូរប្រែប្រួល។

នៅក្នុងជំពូកថ្មីស្តីពីកោះតៃវ៉ាន់ របាយការណ៍ប្រចាំឆ្នាំជប៉ុននោះ បាននិយាយយ៉ាងដូច្នេះថា “វាចាំបាច់ណាស់ ដែលយើងត្រូវផ្តោតការយកចិត្តទុកដាក់ចំពោះស្ថានភាព ដែលនឹងមានវិបត្តិខ្លាំងជាងពេលណាៗទាំងអស់ ហើយជាពិសេសនោះ ការប្រកួតប្រជែងគ្នានៅក្នុងវិស័យបច្ចេកវិទ្យា ទំនងជានឹងក្លាយជាតានតឹងខ្លាំងឡើង”។

តាមសេចក្តីរាយការណ៍ បទវិចារណកថាស្តីពីការពារជាតិ ដែលត្រូវបានយល់ព្រមដោយរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី Yoshihide Suga នៅថ្ងៃអង្គារនេះ ចង្អុលបង្ហាញថា ប្រទេសចិនគឺជាក្តីព្រួយបារម្ភសន្តិសុខជាតិដ៏ចម្បងរបស់ប្រទេសជប៉ុន។

គួរបញ្ជាក់ថា ការបង្កើនសកម្មភាពយោធាថ្មីៗនេះរបស់ទីក្រុងប៉េកាំង នៅជុំវិញកោះតៃវ៉ាន់ បានធ្វើឲ្យទីក្រុងតូក្យូមានក្តីព្រួយបារម្ភ ដោយសារតែកោះនេះស្ថិតនៅជិតនឹងក្រសែកោះអូគីណាវ៉ា នៅភាគខាងលិចបំផុតនៃឧបទ្វីបជប៉ុន៕ប្រែសម្រួល៖ប៉ាង កុង



Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top