បរទេស៖ ឯកអគ្គរដ្ឋទូតបារាំងប្រចាំ នៅប្រទេសវៀតណាម លោក Nicolas Warnery បានប្រកាសកម្មវិធីចាក់វ៉ាក់សាំង ដល់ពលរដ្ឋបារាំងទាំងអស់ ដែលមានអាយុលើសពី ១៨ឆ្នាំ និងភរិយារបស់ពួកគេ។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា កម្មវិធីនេះក៏នឹងគ្របដណ្តប់លើបុគ្គលិកទាំងអស់ នៃបណ្តាញការទូតបារាំង – វៀតណាមនិងប្តីប្រពន្ធ របស់ពួកគេផងដែរ។
វ៉ាក់សាំងដែលត្រូវបានប្រើ សម្រាប់កម្មវិធីនេះដែលត្រូវបានផ្តល់ថវិកា ដោយរដ្ឋាភិបាលបារាំង គឺ វ៉ាក់សាំង Moderna របស់សហរដ្ឋអាមេរិក។ លោក Nicolas Warnery បានថ្លែងកាលពីថ្ងៃអង្គារថា មនុស្សម្នាក់ៗដែលមាននៅក្នុងបញ្ជី នឹងត្រូវទទួលការចាក់ពីរដង ក្នុងរយៈពេលជាច្រើនសប្តាហ៍។
យុទ្ធនាការនេះនឹងចាប់ផ្តើម ពីពេលនេះរហូតដល់ចុងខែកក្កដា នៅទីក្រុងហាណូយ និងទីក្រុងហូជីមិញ។ ប្រទេសវៀតណាមកំពុងទទួលរងនូវរលក Covid-19 ដែលប្រឈមនឹងបញ្ហាបំផុត ដែលមិនធ្លាប់មានដែលបានផ្ទុះឡើង នៅក្នុងប្រទេសកាលពីចុងខែមេសា ៕
ប្រែសម្រួលៈ ណៃ តុលា