ព័ត៌មានអន្តរជាតិ

គ្មានការថយចុះឡើយ! ថ្ងៃនេះប្រេស៊ីល មានអ្នកស្លាប់ ដោយ សារជំងៃកូវីដ-១៩ ជាង ១៥០០ នាក់

រីយ៉ូ៖ ប្រភពពីក្រសួងសុខាភិបាលបានឲ្យដឹងថា ប្រទេសប្រេស៊ីលបានចុះបញ្ជីចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួនជាង ១៥៥៦ នាក់បន្ថែមទៀតក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះដែលបាន បង្កើនចំនួនអ្នកស្លាប់ជាតិ កើនឡើងដល់ ៥៣៧,៣៩៤ នាក់។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួដោយដកស្រង់ប្រភពពីក្រសួងសុខាភិបាល ប្រេស៊ីលឲ្យដឹងថា មានករណីឆ្លងថ្មីចំនួន ៥៧,៧៣៦ ករណីត្រូវបានរកឃើញហើយបាននាំយកចំនួនអ្នកឆ្លងសរុបកើនឡើងដល់ ១៩,២០៩,៧២៩ករណី ។

បច្ចុប្បន្នប្រទេសប្រេស៊ីលមានចំនួនអ្នកស្លាប់ដោយសារជំងឺរាតត្បាតខ្ពស់លំដាប់ទី ២ នៅលើពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក និងចំនួនអ្នកឆ្លងច្រើនជាងគេបន្ទាប់ពីសហរដ្ឋអាមេរិក និងឥណ្ឌា។

ក្រសួងបានឲ្យដឹងថា ប្រទេសអាមេរិកខាងត្បូងមួយនេះ ដែលកំពុងជួបប្រទះនូវរលកនៃការឆ្លងថ្មីជាមួយមន្ទីរពេទ្យ ដែលគ្របដណ្ដប់ដោយអ្នកជំងឺមានអត្រាមរណភាពប្រហែលជា ២៥៦ នាក់ក្នុងចំណោមប្រជាជន ១០០,០០០ នាក់។

ប្រជាជនប្រេស៊ីលចំនួន ១១៦,៨ លាននាក់នៅក្នុងប្រទេសប្រេស៊ីល បានទទួលវ៉ាក់សាំងការពារជំងឺកូវីដ- ១៩ យ៉ាងហោចណាស់មួយដូស ហើយមនុស្សជាង ៣១,៤ លាននាក់បានទទួលថ្នាំបង្ការពេញលេញ៕

To Top